ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋាន Thammasat ប្រទេសថៃ នារាត្រីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ មានអ្នកចូល​ទស្សនាផ្ទាល់ ១៩ ៣០៦នាក់។ ខណ:ការប្រកួតជើងទី១ ការពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន My Dinh មានអ្នកចូល​ទស្សនាផ្ទាល់ ៣៨ ៥៣៩នាក់ (សរុបទាំង២ជើង៥៧ ៨៤៦នាក់)។

ក្រុមជម្រើសជាតិថៃ បានក្លាយជាម្ចាស់ជើងឯកនៃ AFF Mitsubishi Electric Cup ២០២២ ក្រោយយកឈ្នះវៀតណាម ក្នុងលទ្ធផល ១-០ ទាត់​ចូល​ដោយ​ប្រធានក្រុមកីឡាករ Theerathon Bunmathan។ ខណ:ជើងទី១ ស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង (ថៃឈ្នះ ៣-២)។

ក្រុមឈ្នះ​ជើងឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២៖

  • ថៃ ឈ្នះបាន៧លើក៖ ឆ្នាំ១៩៩៦,២០០០,២០០២,២០១៤,២០១៦,២០២០,២០២២
  • សិង្ហបុរី ឈ្នះបាន៤លើក៖ ឆ្នាំ១៩៩៨,២០០៤,២០០៧,២០១២
  • វៀតណាម ឈ្នះបាន២លើក៖ ឆ្នាំ២០០៨,២០១៨
  • ម៉ាឡេស៊ី ឈ្នះបាន១លើក៖ ឆ្នាំ២០១០
  • ចំណែកក្រុមឥណ្ឌូណេស៊ី ឡើង​វគ្គផ្ដាច់ព្រ័ត្រ​សរុប៦លើក តែបរាជ័យរហូត៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ថៃ

Share.