បន្ទាប់​ពី​គ្រងជើងឯកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជម្រើសជាតិថៃ គឺជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​​គឺរហូត​ដល់១៩គ្រាប់ គេស៊ុតចូល៥គ្រាប់ ខណ:វៀតណាម​​រក​បាន​១៦គ្រាប់​ តែ​មាន​អ្នកស៊ុត​ចូល​ត្រឹម៣គ្រាប់ប៉ុណ្ណេះ ហើយ​សុទ្ធសឹងជាគ្រាប់​បាល់​របស់​ក្រុម​ជម្រើសជាតិ​ថៃទាំងអស់។

ក្រុមដែលរកគ្រាប់បាល់បាននៅក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022៖

  • ថៃ ឆ្លងកាត់៨ប្រកួត រកគ្រាប់បាល់បាន១៩គ្រាប់ របូតគ្រាប់បាល់៥គ្រាប់
  • វៀតណាម ឆ្លងកាត់៨ប្រកួត រកគ្រាប់បាល់បាន១៦គ្រាប់ របូតគ្រាប់បាល់៣គ្រាប់
  • ឥណ្ឌូណេស៊ី ឆ្លងកាត់៦ប្រកួត រកគ្រាប់បាល់បាន១២គ្រាប់ របូតគ្រាប់បាល់៥គ្រាប់
  • ម៉ាឡេស៊ី ឆ្លងកាត់៦ប្រកួត រកគ្រាប់បាល់បាន១១គ្រាប់ របូតគ្រាប់បាល់៧គ្រាប់
  • កម្ពុជា ឆ្លងកាត់៤ប្រកួត រកគ្រាប់បាល់បាន១០គ្រាប់ របូតគ្រាប់បាល់៨គ្រាប់
  • ហ្វីលីពីន ឆ្លងកាត់៤ប្រកួត រកគ្រាប់បាល់បាន៨គ្រាប់ របូតគ្រាប់បាល់១០គ្រាប់
  • សិង្ហបុរី ឆ្លងកាត់៤ប្រកួត រកគ្រាប់បាល់បាន៦គ្រាប់ របូតគ្រាប់បាល់៦គ្រាប់
  • មីយ៉ាន់ម៉ា ឆ្លងកាត់៤ប្រកួត រកគ្រាប់បាល់បាន៤គ្រាប់ របូតគ្រាប់បាល់៤គ្រាប់
  • ប្រ៊ុយណេ ឆ្លងកាត់៤ប្រកួត រកគ្រាប់បាល់បាន២គ្រាប់ របូតគ្រាប់បាល់២២គ្រាប់
  • ឡាវ ឆ្លងកាត់៤ប្រកួត រកគ្រាប់បាល់បាន២គ្រាប់ របូតគ្រាប់បាល់១៥គ្រាប់

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ​ក្នុងចំណោម​១០ក្រុមគឺមាន​តែ​ក្រុមជម្រើសជាតិប្រ៊ុយណេ ដែល​របូតគ្រាប់បាល់ច្រើនជាងគេគឺ ២២គ្រាប់ ខណ:ឡាវរបូត១៥គ្រាប់ និងហ្វីលីពីន របូត១០គ្រាប់៕

Share.