នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់បឹងកេត ក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ បានប្រកាសនាំចូលសមាជិកថ្មីមួយរូបទៀត គឺកីឡាករ ទិត ឌីណា ដើម្បីត្រៀមសម្រាប់ចូលរួមពានរង្វាន់នានានៅឆ្នាំ ២០២៣ ខាងមុខ។

យ៉ាងណាមិញមុននាំចូលកីឡាករថ្មីរូបនេះ ក្លិបបាល់ទាត់បឹងកេត ក៏បានប្រកាសចែកផ្លូវជាកីឡាករ៣នាក់ផ្សេងទៀតផងដែរ ក្រោយបញ្ចប់លីគកំពូលកម្ពុជារដូវកាល ២០២២ Cambodia Premier League មានដូចខាងក្រោមនេះ៖
-អ្នកចាំទី ហ៊ុល គឹមហ៊ុយ
-ខ្សែការពារ សេត រ៉ស៊ីប
-ខ្សែការពារកណ្តាល Taher Jahanbakksh។

គួរឲ្យដឹងថា បឹងកេត បានបញ្ចប់រដូវកាលឆ្នាំ២០២២ នេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៤ ក្នុងតារាងរួមដែលមានសមាជិក៨ក្រុម ខណៈក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ក្រុមនេះបានត្រឹមជើងឯករង និងក្នុងពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់វិសាខា ២-០៕

Share.