ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​ប្រទេស​ឡាវ 2021 Lao Premier Leagueនឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​សៅរ៍ ទី២៧ ខែ​មីនា ឆ្នាំ​២០២១ ចុង​សប្ដាហ៍ក្រោយ​នេះ​តទៅ​ហើយ ដោយ​នៅ​សល់​ក្រុម​ចូល​៥ក្រុម​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម Lao Police Club បាន​បន្ត​ដក​ខ្លួន។


ដូច្នេះ​ក្រុម​ដែល​នៅ​សល់​មាន ៥ ក្រុម​ដូចជា ​Lao Toyota, Young Elephants, Ezra, Lao Police Club,Viengchanh និង Army FC (ក្រុម​ជើង​ឯក​លីគ​ទី២)។ ក្រុម Lao Police Club ជា​ក្លិប​ទី២ បាន​ប្រកាស​ដក​ខ្លួន​បន្ទាប់​ពី​​ក្រុម​​ជើង​ឯក​រង​ឆ្នាំ​ចាស់ Master 7 FC បាន​ដក​ខ្លួន​កាល​ពី​១ខែ​មុន។


តាម​គម្រោង​ក្រុម​ទាំង៥ ត្រូវ​ប្រកួត​គ្នា​វិលជុំ​ចំនួន​៣ជើង ចំនួន​១៥​សប្ដាហ៍ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នឹង​ឈ្នះ​ជើង​ឯក ទទួល​បាន​ប្រាក់​រង្វាន់​​ចំនួន 300,000,000 គីប​ ឬ​ស្មើ​ប្រហែល​ជាង​៣ម៉ឺន​ដុល្លារ​អាមេរិក ព្រម​ទាំង​ទទួល​កៅអី​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2022 តំណាង​ឱ្យ​ប្រទេស​ឡាវ ផង​ដែរ។


សូម​បញ្ជាក់​ថា​ពានរង្វាន់​លីគ​កំពូល​ប្រទេស​ឡាវ កាល​ពី​ឆ្នាំ​២០២០ មាន​ក្រុម​ចូលរួម​៧ក្រុម ហើយ​ឆ្នាំ​២០១៩ មាន​ក្រុម​ចូលរួម​៦​ក្រុម ឆ្នាំ​២០១៨ មាន​ក្រុម​ចូលរួម​៨ក្រុម ឆ្នាំ​២០១៧​មាន​ក្រុម​ចូលរួម​៨​ក្រុម​និង​ឆ្នាំ​២០១៦​ក្រុម​ចូលរួម​រហូត​ដល់​១៤​ក្រុម​ឯណោះ៕

Share.