ក្រុម​បាល់ទាត់​យុវជន​ថ្នាល​របស់​ប្រទេស​ហ្វីលីពីន (Azkals Development Team) ក្នុង​តំបន់​អាស៊ាន បាន​ជូនដំណឹង​ពី​កីឡាករ​វ័យ​ក្មេង​របស់​ខ្លួន​ម្នាក់ ត្រូវ​បាន​ក្លិប​បាន​ក្លិប​បាល់ទាត់​សមាជិក​លីគ​កំពូល​នៃ​ប្រទេស​ដាណឺម៉ាក (Danish 1st Division) ក្នុង​ទ្វីប​អឺរ៉ុប នាំ​ចូល​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​​ជើង​ទី២​រដូវកាល​ឆ្នាំ​ ២០២២-២៣។

កីឡាករ​នោះ​គឺ Jacob Francis Mariona Maniti នឹង​ទៅ​ចូលរួម​ក្រុម​​ចំណាត់​ថ្នាក់​លេខ​៨ Hobro IK របស់​ប្រទេស​ដាណឺម៉ាក ក្នុង​នាម​ជា​​ខ្សែ​បម្រើ​កណ្តាល ឬ ខែ​បម្រើ។ មុន​ធ្វើដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​កីឡាករ Jacob Francis Mariona Maniti ធ្លាប់​ជា​សមាជិក​ក្រុម Macarthur, Blacktown City, Melbourne Victory U21 នៅ​ប្រទេស​អូស្ត្រាលី ផង​ដែរ។

ក្រោយ​ទទួល​បាន​ឱកាស​ទៅ​បង្ហាញ​នៅ​លីគ​កំពូល​ប្រទេស​ដាណឺម៉ាក កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា​៖«យើង​បាន​បង្កើត​ការ​ចងចាំ​ដ៏​ល្អ និង​ជា​ក្តី​សង្ឃឹម​រំលឹក​ថា​​យើង​ផ្តើម​ចេញ​ពី​លីគ​ហ្វីលីពីន»។ ជាមួយ​គ្នា​នេះ​ដែរ​ក្លិប Azkals Development Team បាន​ជូនពរ​ដល់​កីឡាករ ហ្វីលីពីន​កាត់​អែលសាល់វាឌ័រ លើ​ទឹកដី​អូស្រ្តាលី រូប​នេះ​ជោគជ័យ​ក្នុង​អាជីព​នៅ​ថ្ងៃ​ខាង​មុខ។

អត្ថបទពាក់ព័ន្ធ៖ក្រុម​នារី​ហ្វីលីពីន បង្កើត​ប្រវត្តិសាស្រ្ត​ឡើង​ទៅ​លេង World Cup ជា​លើក​ដំបូង

កីឡាករ Jacob ធ្លាប់​បាន​​កោះហៅ​ចូលរួម​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ក្រោម​អាយុ​២៣ឆ្នាំ​និង​ឈុត​ធំ កាល​ពី​ពេល​ថ្មីៗ​ផង​ដែរ ខណៈ​លោក​គ្រូ​បង្វឹក Josep Ferré បាន​ដាក់​ឱ្យ​រូបគេ​ចូលរួម​ប្រកួត​ក្នុង​បរាជ័យ ​ហ្វីលីពីន ចាញ់​ថៃ ៤-០ និង​ហ្វីលីពីន ចាញ់​ឥណ្ឌូណេស៊ី ២-១ ក្នុង​ពានរង្វាន់​បាល់ទាត់ 2022 AFF Championship វគ្គ​ជម្រុះ​តាម​ពូល ផង​ដែរ៕

Share.