ក្លិបបាល់ទាត់ Al Nassr ដែល​ជា​ទ្រនំ​ថ្មី​របស់​កីឡាករ Cristiano Ronaldo និងការបូកបញ្ចូល​គ្នា​ជាមួយកីឡាករ Al Hilal ក្នុង​ទីក្រុង Riyadh បាន​រងបរាជ័យក្រោមថ្វីជើង PSG ក្នុងលទ្ធផល ៤-៥ លើទឹកដី​​អា​រ៉ា​ប៊ី​សា​អូឌីត កាលពីរាត្រី​ថ្ងៃទី​១៩ ខែមករា នៅកីឡដ្ឋាន King Fahd International Stadium។

Cristiano Ronaldo ម្ចាស់​អាវ​លេខ​៧ ក្នុងជា​ប្រធាន​ក្រុម Riyadh All-Star ត្រូវ​បាន​លោក​គ្រូ​បង្វឹក Marcelo Gallardo ដាក់​ឱ្យ​បង្ហាញ​ខ្លួន​ពេញ​ម៉ោង​៦០​នាទី ស៊ុតបញ្ចូលទី២គ្រាប់ ក្នុងចំណោម៤គ្រាប់ ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៣៤’ និងនាទី៤៥+៦ ចុងវគ្គទី១ ខណ:២គ្រាប់ទៀតស៊ុតដោយ Hyun-Soo Jang នៅនាទី៥៨’ និង Anderson Talisca នៅនាទី៩០+៤។

៥គ្រាប់របស់ PSG ស៊ុតដោយកីឡាករ Lionel Messi នាទី៣’, Marquinhos នាទី៤៣’, Sergio Ramos នាទី៥៣’, Kylian Mbappe នាទី៦០’, Ekitike នាទី៧៨។

នៅក្នុងតង់ទី១ លោក​អាជ្ញាកណ្ដាល​ Abdulrahman Al-Jassim (ជនជាតិកាតា) ពិន័យ​កាត​ក្រហមដល់ខ្សែការពារស្លាប PSG គឺកីឡាករ Juan Bernat នៅនាទី៣៩’៕

ខាង​ក្រោម​ជា​វីដេអូ​ហាយ​ឡាយ​នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Riyadh All-Star ទល់នឹង PSG៖

https://youtu.be/7Ultx3eUHCU
Share.