កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​ ឆ្នាំ​២០២១ ​នា​ពេ​ល​រាត្រី​​តារា​ចម្រៀង​ដ៏​ពេញ​និយម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​​ ដែល​និយម​តុបតែង​លេង​ខ្លួន​ឡូយ​ឆាយ​ ប្លែក​ៗ​ មិន​​ស៊ាំ​ភ្នែក​ បាន​បង្ហោះ​បង្អួត​ស្ទីល​តុបតែង​ខ្លួន​ថ្មី​​ជាមួយ​នឹង​ទង់ជាតិ​ឥន្ទធនូ ព្រម​ទាំង​គូ​មុខ​ដោយ​​ពណ៌​ ឥន្ទធនូ​ ផ្សំ​​ជាមួយ​នឹង​ឈុត​រ៉ូប​​អត់​ដៃ​ចំហ​ល្វែង​លើពណ៌​ ឥន្ទធនូ​ ទៀត​កាន់​តែ​​ស្អាត​​ មើល​កាន់​តែ​យូរ​ កាន់​តែ​ទាក់ទាញ​។

សូមចុច​អាន ខុស​គេ​ឆ្នាំ​នេះ​អត់​មាន​កាដូ​ជូន​ តែ​​ ទេព​ ​បូព្រឹក្ស​ ​ប្ដេជ្ញា​ធ្វើ​រឿង ​នេះ​ជូន​​ម្ដាយ​វិញ​!

ការ​បង្ហាញ​ ​និង ​ការតុបតែង​ខ្លួន​របស់​កញ្ញា​ ទេព បូព្រឹក្ស​ បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា​កញ្ញា​ក៏​ជា​អ្នក​គាំទ្រ​ LBGT មួយ​រូប​ ព្រោះ​មិន​ត្រឹម​តែ​លើក​នេះ​នោះ​ទេ​ ដែល​កញ្ញា​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា កន្លង​មក​កញ្ញា​ក៏​បង្ហាញ​ការ​គាំទ្រ​​តាម​រយៈ​ការ​​ផុស​ជា​រូប​ភាព​និង​ Status ដូច​គ្នា ឧទាហរណ៍​ដូច​ជា​បច្ចុប្បន្ន​នេះ​ កញ្ញា​បាន​ប្ដូរ​ ប្រូហ្វាល់​ និង​ Cover ជា​រូប​កញ្ញា​កាន់​ទង់​ជាតិ​ LGBT ផង​ដែរ​។


និមិត្ត​សញ្ញា​ទង់ជាតិ​ ឥន្ទធនូ នេះ​ត្រូវ​បាន​​ទទួល​ស្គាល់ និង ​ចាត់​ទុក​ជា​និមិត្ត​រូប​​​នៃ​យុទ្ធនាការ​ទាមទារ​សិទ្ធិក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ ដើម្បី​រំលឹក​ដល់​​សិល្បករ​​អាមេរិក​លោក​​ Gilbert Baker ដែល​​ហ៊ាន​ប្រកាស​ខ្លួន​ថា​ ជា​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ កាល​ពី​អំឡុង​ឆ្នាំ​ ១៩៧៨

បច្ចុប្បន្ន​ទង់​ជាតិ​នេះ​មាន ​៦​ ពណ៌​តំណាង​ឱ្យ​ ជីវិត (ក្រហម) ការ​ព្យាបាល​ (លឿង​ទុំ) ព្រះអាទិត្យ​ (លឿង​ខ្ចី) ធម្មជាតិ​ (បៃតង) សេចក្ដី​ស្ងប់​សុខ​ (ខៀវ) ​និង​ ដួង​ព្រលឹង​ (ពណ៌ស្វាយ)​

ចង់​ដឹង​ថា​កញ្ញា​ ទេព​ បូព្រឹក្ស​ តុបតែង​ខ្លួន​ស្អាត​ ប្លែក​ គួរ​ឱ្យ​ទាក់ទាញ​ប៉ុណ្ណា​​ទស្សនា​រូបភាព​ខាង​ក្រោម​៖

Telegram-Troryorng

Share.