ក្លិបបាល់ទាត់ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta បន្តធ្វើបានល្អ ក្រោយយកឈ្នះ Man United ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃទី២២ ខែមករា នៃក្របខណ្ឌកំពូលអង់គ្លេស Premier League គិតត្រឹមសប្តាហ៍ទី២០។

ខាងក្រោមនេះគឺជាមតិអ្នកគាំទ្រនៅប្រទេសកម្ពុជា ជុំវិញពានរង្វាន់ Premier League តើ Arsenal អាចឈ្នះពាន Premier League រដូវកាល 2022-23 បានដែរឬទេ?

បច្ចុប្បន្ន Arsenal បន្តឈរកំពូលតារាង Premier League ក្រោយឆ្លងកាត់ ១៩ប្រកួត ឈ្នះ១៦ ស្មើ២ និងចាញ់១ មាន៥០ពិន្ទុ ខណ: Man City ឈរលេខ២ មាន៤៥ពិន្ទុប៉ុណ្ណោះ ជាមួយ២០ប្រកួតក្នុងដៃ លើស Arsenal ១ប្រកួត៕

Share.