ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ នឹង​ចាប់​ផ្ដើម​ចាប់​បី​ថ្ងៃ​ទី១១ ខែកុម្ភ: ឆ្នាំ២០២៣ នេះ​តទៅ។ ចំពោះពិធីចាប់ឆ្នោតជ្រើសរើសពូល នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នាទីរសៀល ដោយមានការផ្សាយផ្ទាល់នៅ លើទំព័រហ្វេសប៊ុក ខេមបូឌានព្រីមៀរលីគ ផង​ដែរ។

សម្រាប់បេក្ខភាពក្រុមដែលចូលរួមប្រកួត League Cup រដូវកាលថ្មី ឆ្នាំ២០២៣នេះ មាន១៤ក្រុម​ដែលត្រៀមចូលរួមប្រកួតរួមមាន៖ ​១. ក្លិបភ្នំពេញក្រោន ២. ក្លិបវិសាខា ៣. ក្លិបព្រះខ័នរាជស្វាយរៀង ៤. ក្លិបបឹងកេត ៥. ក្លិបណាហ្គា ៦. ក្លិបអគ្គិសនីកម្ពុជា ៧. ក្លិបព្រៃវែង អេហ្វស៊ី ៨. ក្លិបអង្គរថាយហ្គឺរ ៩. ក្លិប ISI ដង្កោសែនជ័យ ១០. ក្លិបសូលទីឡូអង្គរ ១១. ក្លិបកោះកុង អេហ្វស៊ី ១២. ក្លិបនគរបាលជាតិ ១៣. ក្លិបកងយោធពលខេមរភូមិន្ទ និង១៤. ក្លិបគិរីវង់សុខសែនជ័យ។

គូររំលឹកថា ការប្រកួតរដូវកាលថ្មី តាមសេចក្តីព្រាង​កម្មវិធី​ប្រកួតរបស់ក្រុមហ៊ុន ​ខេមបូឌាន​ព្រីមៀរលីគ ហៅកាត់ CPL គឺលីគកំពូលកម្ពុជា នឹងចាប់ផ្តើមមុន​ពេល​ព្រឹត្តិការណ៏​កីឡាអាស៊ី​អាគ្នេយ៍ លើកទី៣២ ចំណែកឯពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់, ​ពាន​រង្វាន់​ខេមបូឌាន​ព្រីមៀរលីគ, និងខេមបូឌានលីគ២ នឹងធ្វើឡើងក្រោយ​ពេល​ព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ត្រូវបានបញ្ចប់៕

Share.