លោក ម៉ៅ វុត្តា ធ្លាប់ជាអ្នកកាសែត បុគ្គលិកអង្គការ បុគ្គលិកសាលក្ដីខ្មែរក្រហម ដែលមានប្រាក់ខែខ្ទង់ ពាន់ដុល្លារ បានបោះបង់ចោល ស្រវ៉ាចាប់អាជីពជាអ្នករកស៊ីវិញ ចាប់ផ្តើមពីចំណុចសូន្យ រហូតក្លាយជា អ្នកជំនាញជោគជ័យមួយរូបនៅក្នុងសង្គម។

ជាអ្នកចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រ លោក ម៉ៅ វុត្ថា កើតនៅឆ្នាំ ១៩៨០ នៅខេត្តបាត់ដំបង ជាកូនទោលនៅក្នុងគ្រួសារ។ លោកវុត្ថា ត្រូវបានគេចាត់ទុកថា ជាមនុស្សរួសរាយរាក់ទាក់ និងសាមញ្ញ បំផុត ដោយនិយមស្លៀកខោខ្លី នៅពេលចេញក្រៅ និងមានក្តីស្រមៃធំតាំងពីនៅតូច ចង់ក្លាយជាអ្នករកស៊ី។

លោក ម៉ៅ វត្តា បានបន្ថែមថា ក្រោយពីបានរៀបការជាមួយភរិយា នៅអំឡុងឆ្នាំ ២០១៤មក លោកបាន ចាត់ទុកថា ភរិយា គឺជាបំណែក នៃភាពជោគជ័យ ព្រោះមានទីប្រឹក្សាយោបល់ម្នាក់ស្មោះត្រង់ និងជាដៃ គូជីវិតមិនអាចខ្វះបាន។ ទ្រឹស្ដីដែលនាំឲ្យលោកជោគជ័យគឺ «ការតស៊ូ គង់បានសម្រេច ហើយនៅពី ក្រោយជោគជ័យ គឺមានភរិយាល្អម្នាក់»។

លោក ម៉ៅ វុត្តា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើផ្នែក អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ក្រោយចប់ការសិក្សា លោកម៉ៅវុត្តា បានប្រលូកលើវិស័យការងារអស់រយៈពេល ១០ឆ្នាំ ។ ១០ ឆ្នាំនេះ លោកបានធ្វើការនៅ ស្ថានីយទូរទស្សន៍ CTN, មណ្ឌលព័ត៌មានស្ត្រីកម្ពុជា, សាលាក្ដីខ្មែរក្រហម និង អង្គការយុវតារាកម្ពុជា។

បន្ទាប់ពីចំណាយពេល ១០ឆ្នាំលើការងារ លោកម៉ៅ វុត្តា បានសម្រេចបើកអាជីវកម្មរបស់ខ្លួន នៅឆ្នាំ ២០១១ ដោយប្រើប្រាស់ទុនដំបូងអស់ខ្ទង់ ៥-៦ ពាន់ដុល្លារ ហើយបច្ចុប្បន្នមានក្រុមហ៊ុនផ្សេងៗក្នុងដៃ មួយចំនួនទៀត៕

លោក ម៉ៅ វុត្ថា ផ្ដល់សម្ភាសន៍នៅក្នុងកម្មវិធី Tea Time

សូមស្ដាប់ និងទស្សនា លោក ម៉ៅ វុត្ថា ផ្ដល់កិច្ចសម្ភាសន៍នៅក្នុងកម្មវិធី Tea Time ដូចខាងក្រោមនេះ៖

Share.