កាលពីល្ងាចថ្ងៃទី២៣ ខែមករា ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាស​សម្រេច​បន្ត​កិច្ច​សន្យាបន្ថែមទៀត ជាមួយកីឡាករ នេន សុធារដ្ឋ។ កីឡាករ នេន សុធារដ្ឋ បាន​ចូល​រួម​ជា​មួយ ក្លិបបាល់ទាត់ណាហ្គាវើលដ៏ នៅរដូវកាលឆ្នាំ២០២១។

ខ្សែការពារកីឡាករ នេន សុធារដ្ឋ ប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងលេងឱ្យក្លឹបយុវជនតារាអូឡាំពិក នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៨ រួចក៏ផ្លាស់ទៅ​ព្រះខ័នរាជស្វាយរៀងរហូតដល់សព្វថ្ងៃ។

គេនៅចាំបានថា ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់ជើង​ឯកពិភពលោក 2018 FIFA World Cup Russia ជុំទី២ ប្រចាំ​ទ្វីប​អាស៊ី ដែល​កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ ជប៉ុន ស៊ីរី សិង្ហបុរី និង​អាហ្គានីស្ថាន ក្នុង​ឆ្នាំ​២០១៥ កីឡាករ​រូប​នេះ បាន​ដើរតួរ​ជា​អ្នកចាំទី នៅ​ចុងម៉ោង ជំនួសអ្នកចាទី អ៊ុំ សេរីរ័ត្ន ដែល​មិន​អាច​បន្ត​ប្រកួត​បាន ក្នុង​អាកាសធាតុត្រជាក់ លើ​ទឹកដី​Takhti Stadium ក្នុង​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ ដែល​ជាទឹកដី​កណ្តាល របស់​ប្រទេស​អាហ្វហ្គានីស្ថាន ទទួល​ក្រុម​កម្ពុជា។

Share.