យោងតាមបញ្ជាក់របស់គេហទំព័រ Smart RSN Stadium នៅព្រឹកថ្ងៃទី២៥ ខែមករា នេះបានឲ្យដឹងថាក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយ Kuching City FC សមាជិកលីគកំពូលម៉ាឡេស៊ី នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN។

Kuching City FC

ខណ:ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក៏ត្រៀមប្រកួតមិត្តភាពអន្តរជាតិផ្លាស់ប្តូរបច្ចេកទេសជាមួយក្លិបបាល់ទាត់ Kuching City FC របស់ប្រទេសម៉ាឡេស៊ី ដូចគ្នា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០នាទីយប់។

គួរដឹងថាកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើ ១-១ ទល់នឹង ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Smart RSN ក្នុងជំនួបមិត្តភាព។

លទ្ធផលប្រកួត​មិត្តភាព​កម្តៅសាច់ដុំ​ខ្លះៗ​របស់សមាជិក​លីគ​កំពូលកម្ពុជា ត្រៀមរដូវកាលថ្មី៖
Hanoi Police FC ២-០ ព្រះខ័នរាជស្វាយរៀង
ណាហ្គាវើលដ៍ ០-១ ISI ដង្កោសែនជ័យ
Tiffy Army ១-១ ណាហ្គាវើលដ៍
ព្រះខ័នរាជស្វាយរៀង ១-៣ ព្រៃវែង
អង្គរថាយហ្គឺរ ១-១ សៀមរាប៕

Share.