កីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ បានបំបែកកំណត់ត្រាថ្មីក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រប្រដាល់សកលជើងឯកអាស៊ី Asian Boxing Confederation (ASBC) កាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅប្រទេសថៃ។

កំណត់ត្រានេះកើតឡើងក្រោយកីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ បានឈ្នះកីឡាករ Toktosun របស់កៀហ្ស៊ីស៊ីស្ថាន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅប្រទេសថៃ ដោយមានមេដាយប្រាក់ក្នុងដៃ។

Share.