ពិធីចាប់ឆ្នោតជ្រើសរើសពូលប្រកួត League Cup រដូវកាលថ្មី នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នាទីរសៀល ស្អែកនេះ ដោយមានការផ្សាយផ្ទាល់នៅ លើទំព័រហ្វេសប៊ុក ខេមបូឌានព្រីមៀរលីគ ផង​ដែរ។

សម្រាប់បេក្ខភាពក្រុមដែលចូលរួមប្រកួត League Cup រដូវកាលថ្មី ឆ្នាំ២០២៣នេះ មាន១៤ក្រុម​ដែលការចាប់ឆ្នោតជ្រើសរើសពូល ត្រូវ​បែងចែកក្រឡរកែវជាម៤ ដូចខាងក្រោម៖

ក្រឡរទី១៖ លេខរៀងក្រុមទី១ ដល់ទី៤ នៃតារាងជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ មាន៖
១. ក្លិបភ្នំពេញក្រោន
២. ក្លិបវិសាខា

៣. ក្លិបព្រះខ័នរាជស្វាយរៀង
៤. ក្លិបបឹងកេត


ក្រឡរទី២៖ លេខរៀងក្រុមទី៥ ដល់ទី៨ នៃតារាងជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ មាន៖
១. ក្លិបណាហ្គាវើលដ៍

២. ក្លិបកងយោធពលខេមរភូមិន្ទ
៣. ក្លិបអង្គរថាយហ្គឺរ
៤. ក្លិបគិរីវង់សុខសែនជ័យ

ក្រឡរទី៣៖ លេខរៀងក្រុមទី១ ដល់ទី៤ នៃតារាងជម្រើសជើងឯកខេមបូឌានលីគ២ ឆ្នាំ២០២២ មាន៖
១. ក្លិបអគ្គិសនីកម្ពុជា

២. ក្លិប ISI ដង្កោសែនជ័យ
៣. ក្លិប នគរបាលជាតិ
៤. ក្លិបកោះកុង អេហ្វស៊ី

ក្រឡរទី៤៖ លេខរៀងក្រុមទី៥ និងទី៧ នៃតារាងជម្រើសជើងឯកខេមបូឌានលីគ២ ឆ្នាំ២០២២ មាន៖
១. ក្លិបព្រៃវែង អេហ្វស៊ី
២. ក្លិបសូលទីឡូអង្គរ

ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ នឹង​ចាប់​ផ្ដើម​ចាប់​បី​ថ្ងៃ​ទី១១ ខែកុម្ភ: ឆ្នាំ២០២៣ នេះ​តទៅ។ ពានរង្វាន់ខេមបូឌាន ស៊ូបភើខាប់ ចាប់ផ្តើមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ នឹងធ្វើការចាប់ផ្ដើមចាប់ពីថ្ងៃទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២។ ពានរង្វាន់ខេមបូឌានលីគ ២ នឹងធ្វើការចាប់ផ្ដើមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣៕

Share.