សិល្បៈ​អន្តរជាតិ​៖ យោង​តាម​ការ​ចែក​រំលែក​របស់​ក្រុម​ហ៊ុន​ JKN Global Group បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ប្រ​ទេស​ អែល​សាល់វ៉ាឌ័រ​ត្រៀម​​កញ្ចប់​ថវិកា​៤០០​លាន​បាត ​ឬ​ស្មើ​នឹង​ជាង​ ១ម៉ឺន​​ដុល្លារ​ ដើម្បី​ទិញ​​សិទ្ធិ​រៀប​ចំ​ការ​ប្រកួត Miss Universe លើក​ទី​៧២​ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ដែល​នេះ​គឺ​ជា​សក្ខី​កម្ម​ដ៏​សំខាន់​បង្ហាញ​ថា​កម្មវិធី​មួយ​នេះ​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ស្រូប​ទាញ​អ្នក​ទេសចរណ៍​ឱ្យ​ទៅ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ប្រទេស​ម្ចាស់​ផ្ទះ​។​

លោក​ស្រី​ Ann Jakrapong ប្រធាន​គ្រប់គ្រង​និង​ដឹកនាំ​ក្រុមហ៊ុន JKN Global Organize ឬ JKN បាន​បង្ហើប​ថា​ ក្រុម​ធុរកិច្ច​អង្គភាព​ Miss Universe ឬ Miss Universe Organization (MUO) ទទួល​បាន​លទ្ធផល​ប្រសើរ​ក្នុង​ការ​ជំរុញ​​ MUO ឈាន​ឆ្ពោះ​ទៅ​មុខ​។ ក្នុង​នាម​ជា​ម្ចាស់​អង្គ​ភាព​ MUO មិន​ត្រឹមតែ​​ធ្វើ​ឱ្យ​ជនជាតិ​ថៃ​ទូទាំង​ប្រទេស​មាន​មោទកភាពប៉ុណ្ណោះ​ទេ​​ តែ​ក៏​បាន​ជួយពង្រឹង​​ឱ្យ​​ក្រុមហ៊ុន JKN កាន់​តែ​មាន​​ភាព​រឹងមាំ​ខ្លាំង​ថែម​ទៀត​​ក្នុង​​ការ​ដំណើរ​ធុរកិច្ច​របស់​ខ្លួន​ ​ព្រោះ​ថ្មីៗ​នេះ​ប្រទេស​អែលសាល់វ៉ាឌ័រ​ បាន​ប្រើ​កញ្ចប់​ថវិកា​រហូត​ដល់​ជាង​១​ម៉ឺន​​ដុល្លារ​ដើម្បី​ទិញ​ License ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ Miss Universe លើក​ទី​ ​៧២​ ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នា​ចុង​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

ក្រៅ​ពីទទួល​បាន​ចំណូល​ពី​ការ​លក់​សិទ្ធិ​ឱ្យប្រទេស​អែលសាល់វ៉ាឌ័រ​ក្នុង​តម្លៃ​៤០០លាន​បាត​ហើយ​នោះ ក្រុម​ហ៊ុន​របស់​សេដ្ឋិនី​រូប​នេះ​ក៏​ទទួល​បាន​ចំណូល​ពី​ការ​លក់​ License ឱ្យ​ប្រទេស​នានា ​ដែល​រៀប​ចំ​ឱ្យ​មាន​​ការ​ប្រកួត​នៅ​ក្នុង​ប្រ​ទេស​របស់​ខ្លួន​​ដើម្បី​ស្វែង​រក​បេក្ខនារី​តំណាង​ប្រទេស​ដើម្បី​ចូលរួម​ប្រកួត​ Miss Universe កម្រិត​ពិភព​លោក​ ដែល​មាន​ប្រទេស​ចូលរួម​ច្រើន​ជាង​៨០​ប្រទេស​ក្នុង​មួយ​ឆ្នាំ​ៗ​។

បន្ថែម​លើស​ពី​នោះ​​ចំណូល​ដែល​ទទួល​បាន​មួយ​ផ្នែក​​ទៀត​ គឺ​បាន​ពី​ថ្លៃ​​រៀបចំ​ការ​ផលិត​កម្មវិធី​ប្រកួត​ឱ្យ​ដល់​ប្រទេស​នីមួយ​ៗ​ (Production Fee) ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ធុរកិច្ច​ MUO អាចរក​ចំណូល​ពី​ការ​រៀបចំ​កម្មវិធី​ប្រកួត​ក្នុង​​ឆ្នាំ​នេះ​ច្រើន​ជាង​១២០០​លាន​បាត​ ឬ​ស្មើ​នឹង​ជិត៤ម៉ឺន​ដុល្លារ​ដែរ​សម្រាប់​ការ​រៀបចំ​ក្នុង​វិធី​ក្នុង​ឆ្នាំ​នេះ​។

លោកស្រី​ Ann បាន​អះះអាង​ថា​ការ​ដែល​ខ្លួន​ក្លាយ​ជា​ម្ចាស់​ Miss Universe អាច​ចាត់​ទុក​ជា​ Soft Power មួយ​ដែល​ជួយ​ឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ស្គាល់​ប្រទេស​ថៃ​ និង​ស្គាល់​ Brand Miss Universe កាន់​តែ​ច្បាស់​ មិន​តែ​ប៉ុណ្ណោះ​នៅ​ជួយ​កសាង​ភាព​រឹងប៉ឺង​ឱ្យ​ដល់​ប្រទេស​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ អាច​រៀបចំ​ការ​​ប្រកួត​ ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រទេស​របស់​ខ្លួន​ ទីតាំង​រមណីយដ្ឋាន តំបន់​ទេស​ចរណ៍ ឱ្យ​អ្នក​ទេសចរណ៍​បាន​ស្គាល់​កាន់​តែ​ច្បាស់​ពី​ប្រទេស​នោះ​ ហើយ​នេះ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ជួយ​លើក​ស្ទួយ​និង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាព​រឹងមាំ​ផង​ដែរ​។ ប្រទេស​អែលសាល់វ៉ាឌ័រធ្លាប់​ត្រូវ​បាន​គេ​ដាក់​គោលដៅ​ឱ្យ​ជា​ប្រទេស​កណ្ដាល​នៃ​Bitcoin ពិភព​លោកម​ផងដែរ​៕

ប្រភព៖ Mrgonline

Share.