ក្រុមបាល់ទះជម្រើសជាតិកម្ពុជា

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយ​ក្រុមបាល់​ទះយុវជន​បារាំង​អាយុក្រោម១៩ឆ្នាំ (U19) នៅអំឡុង​ពាក់​កណ្ដាល​ខែ​កុម្ភ:ខាង​មុខ​នេះនៅលើកទឹកដីកម្ពុជា។ ដោយ​ការ​ប្រកួត​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន​២ជើងគឺ​នៅ​ថ្ងៃ​ទី១៨ និងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍​ថា៖ «ជុំវិញការប្រកួតមិត្តភាព ជាមួយក្រុមបាល់ទះយុវជនបារាំងអាយុក្រោម១៩ឆ្នាំ (U19) ដោយ​មាន​ការ​ប្រកួត​២ជើង​គឺ​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​វាស់​ស្ទង់​បច្ចេកទេស​គ្នា​ទៅ​វិញ​ទៅមក ទាំង​ខាង​បារាំង និង​កម្ពុជា​គឺ​សុទ្ធ​តែ​មិន​ទាន់​ដឹង​ពី​សមត្ថភាព​គ្នា​រៀង​ៗខ្លួន»។

លោកបាន​បន្តថា នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​កំពុង​ពិភាក្សា​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី គ្រោង​បង្កើត​ពាន់រង្វាន់​មួយ​ដើម្បី​ធ្វើ​ការ​ប្រកួត​ចំនួន៣ប្រទេស​នេះ ដែល​ប្រទេស​ម៉ាឡេស៊ី​នឹង​ធ្វើ​ការ​រៀប​ចំនៅ​ទីនោះ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែល​ជាស្ថិត​ក្នុង​ផែន​ការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើ​ការ​ប្រកួតមិត្តភាព​អន្ដរជាតិ​ឲ្យ​បាន​ច្រើននាពេលខាងមុខ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះ​ទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។

យ​ក្រុមបាល់​ទះយុវជន​បារាំង​អាយុក្រោម១៩ឆ្នាំ (U19)

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បាន​ធ្វើ​ការប្រកួតមិត្តភាព ជាមួយ​ក្រុមបាល់ទះ Cambodia All Star មកពីជុំវិញសមាគម និងក្លិប នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ កន្លង​ទៅ ចំនួន៥ សិតរួច​មក​ក្រុមបាល់​ទះជម្រើស​ជាតិកម្ពុជា ឈ្នះ៤ លើក្រុមបាល់ទះ Cambodia All Star ឈ្នះ១៕

Share.