Kuching City FC

នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខ សមាជិកថ្មីលីគកំពូលម៉ាឡេស៊ី Malaysian Super League គឺក្លិប Kuching City FC នឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹង ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ ខណ:ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាជំនួបមិត្តភាព​បន្ទាប់​របស់ក្រុម Kuching City FC នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN។

ខាងក្រោមនេះគឺជាលទ្ធផល Friendly Match របស់សមាជិកលីគកំពូលកម្ពុជាកន្លងមក៖

  • ព្រះខ័នរាជស្វាយរៀង ២-២ Tiffy Army
  • ភ្នំពេញក្រោន ១-១ ISI ដង្កោសែនជ័យ
  • Hanoi Police FC ២-០ ព្រះខ័នរាជស្វាយរៀង
  • ណាហ្គាវើលដ៍ ០-១ ISI ដង្កោសែនជ័យ
  • Tiffy Army ១-១ ណាហ្គាវើលដ៍
  • ព្រះខ័នរាជស្វាយរៀង ១-៣ ព្រៃវែង
  • អង្គរថាយហ្គឺរ ១-១ សៀមរាប

ពានរង្វាន់ខេមបូឌានលីគខាប់ Cambodia League Cup ឆ្នាំ២០២៣ គ្រោង នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ខណ:ក្លិបទាំង៨ នៅលីគកំពូលកម្ពុជា បាន​ប្រកាស​នាំចូល​កីឡាករថ្មី ដើម្បីពង្រឹងក្រុម និងប្រកួតលក្ខណ:មិត្តភាពកម្តៅសាច់ដុំ (Friendly Match) ហើយ​ទាំង​អស់នេះគឺការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី៕

Share.