នៅព្រឹក​ថ្ងៃ​ទី២៦ ខែមករានេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ប្រកាស​នាំ​ចូល​កីឡាករ ហ៊ត ឈិនជិន ដើម្បី​ត្រៀម​ក្នុងបេសកកម្ម នារដូវកាលថ្មី ឆ្នាំ២០២៣នេះ។


យុវជន ហ៊ត ឈិន​ជិន ​​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​​ក្នុង​លីគ​កំពូល​ឲ្យ​​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​ឆ្នាំ២០២១ ក្រោយ​ចាប់​​អាជីពបាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០១៤។ យុវជន​ចេញពីខេត្ត​ប៉ៃលិន​រូប​នេះ​​កើត​ថ្ងៃ​ទី​១៥ ខែ​សីហា​ ឆ្នាំ​២០០១ ចូល​លេង​បាល់ទាត់​ដំបូង​​ជា​មួយ​យុវជន​ក្រោម​អាយុ ១៣ ឆ្នាំ​របស់​ខេត្ត​ប៉ៃលិន ​កាល​ឆ្នាំ​២០១៤ ក្រោយ​មក​ក៏​ទទួល​បាន​ឱកាស​ចូល​ហាត់​បាល់ទាត់​នៅ​បាទី​​នៅ​ឆ្នាំ២០១៦។


បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​​ចំនួន​​២​ឆ្នាំ ​ពោល​គឺ​ចុង​ឆ្នាំ​២០១៨​គេ​ក៏​ត្រូវ​បាន​ក្លឹប​អាជីព​បឹង​កេត​កោះ​​ហៅ​ឲ្យ​ចូល​លេង​នៅ​ឈុត​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ​​។ ​បង្ហាញ​ខ្លួន​ជា​មួយ​យុវជន​បឹង​កេត​បាន​តែ​មួយ​ឆ្នាំ​​ក៏​បាន​ឡើង​មក​លេង​ឈុត​ធំ​តែ​ម្ដង។ កីឡាករ ហ៊ត ឈិនជិន ក៏​បាន​ជាប់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​ម្ដង​​ ដោយ​ពេល​នោះ​ទៅ​លេង​នៅ​ជប៉ុន​ផងដែរ៕

Share.