សិល្បៈ​អន្តរជាតិ​៖ ទាយាទ​សណ្ឋាគារ​ល្បី​របស់​អាមេរិក​ និង​ជា​តារា​ដ៏​ល្បី​ល្បាញ​នាង​ Paris Hilton នៅ​ពេល​នេះ​បាន​ក្លាយ​ជា​ម្ដាយ​គេ​សម​ដូច​បំណង​ហើយ​ នេះ​បើ​តាម​ការ​រាយការណ៍​ពី​កាសែត​ The People បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​។

តារា​ស្រី​វ័យ​៤១​ឆ្នាំ​បាន​ចែក​រំលែក​ដំណឹង​ល្អ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​ដៃ​របស់​នាង​ត្រូវបាន​ដៃ​ដ៏​តូច​របស់​ទារក​ក្រសោបជាប់។ «អ្នក​ទទួល​បាន​ក្ដីស្រលាញ់​លើស​ពីពាក្យ​និយាយ​» នេះ​គឺជាសារដែល Paris Hilton បានសរសេរ​នៅ​លើ​ Twitter របស់​ខ្លួន​ ដោយ​ផុស​នេះ​ទទួល​បាន​ការ​ចុច​ Like រហូត​ដល់​២​ម៉ឺន​៧​ពាន់​គណនី​ ត្រឹម​តែ​រយៈ​ពេល​២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ផុស​ចេញ​។

កាសែត​ដដែល​បាន​ឱ្យ​ដឹងថា​កូន​របស់​នាង​កើត​ចេញ​ពី​ការ​ជួល​ឱ្យ​ពពោះ​ជំនួស​​ព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ នៅពេល​ដែល​នាង​បង្ហាញ​ខ្លួន​ជា​សាធារណៈ រូប​កាយ​របស់​នាង​មិន​មាន​សញ្ញា​ណាមួយ​បញ្ជាក់​ថា​នាង​កំពុង​តែ​ពពោះ​នោះ​ឡើយ​។

កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ Paris ធ្លាប់​បាន​ផ្ដល់​សម្ភាសន៍​ឱ្យ​កាសែត​ The People ដោយ​នាង​និយាយ​ថា​នាង​តែងតែ​សុបិន​ចង់​ធ្វើ​ជា​ម្ដាយ​ម្នាក់​ ហើយ​នាង​ក៏​រីករាយ​ដែរ​ដែល​នាង​និង​ស្វាមី​បាន​ចាប់​ដៃ​គ្នា​។ នាង​និង​ស្វាមី​ពិត​ជា​រំភើប​ជា​ទី​បំផុត​សម្រាប់​ការ​បង្កើត​គ្រួសារ​ជាមួយ​គ្នា​ បេះ​ដូង​របស់​ពួក​យើង​ស្ទើ​តែ​ផ្ទុះ​ចេញ​មក​ក្រៅ​ដោយ​សេចក្ដី​ស្រលាញ់​ដែល​មាន​ចំពោះ​កូន​ប្រុស​ពួក​យើ​ង»

យោង​តាម​បទ​សម្ភាសន៍​ដដែល Paris និយាយ​ថា​នាង​និង​ស្វាមី​បាន​មាន​គម្រោង​យក​កូន​តាំង​ពី​ពេល​មាន​ផ្ទុះ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​មក​ម្ល៉េះ ពោល​គឺចាប់​តាំង​ពី​អ្នក​ទាំង​ពីរ​បាន​រៀបការ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។

«ពួកយើង​ចង់​ចាប់​ផ្ដើម​ជីវិត​គ្រួសារ។ ខ្ញុំ​​គិត​ថា​នេះ​គឺជា​ពេល​វេលា​មួយ​ដ៏​ស័ក្ដិសម​បំផុត​ហើយ​។ជា​ធម្មតា​ខ្ញុំ​នៅ​លើ​យន្ត​ហោះ​២៥០​ថ្ងៃ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​។ ដូច្នេះ​មាន​តែ​ត្រៀមមេជីវិត​ឱ្យ​រួច​ហើយ​ពួក​យើង​មាន​ជីវិត​រាប់​សិប​តោន​ ដូច្នេះ​គ្រាន់​តែ​រងចាំ​ពេល​ប៉ុណ្ណោះ​»

ថ្វី​ត្បិត​តែ​ដំណឹង​នេះ​បែក​ខ្ចរខ្ចាយ​ជា​សាធារណៈ​និង​មាន​ការ​អបអរសាទរ​យ៉ាង​គគ្រឹក​គគ្រេង​ចំពោះ​តារា​ស្រី​រូប​នេះ​ ប៉ុន្តែ​អ្នក​តំណាង​ឱ្យ Paris Hilton មិន​បាន​ចេញ​មក​ផ្ដល់​ចម្លើយ​ឆ្លើយ​តបចំពោះ​រឿង​នេះ​នៅ​ឡើយ​ទេ​៕

ប្រភព៖ thecut

Share.