សិល្បៈជាតិ៖ ថ្មីៗនេះ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ចេញមកបង្ហោះសារបញ្ជាក់ពីស្អាត​សំ​ជូនអ្នក​ឧកញ៉ា​ ឡេង ​ណាវ៉ាត្រា​ ក្រោយមានករណីផ្សព្វផ្សាយមួយចំនួនបំផុសឡើងថា សាវតារអ្នកឧកញ៉ាវ័យក្មេងរូបនេះឈឈ្មោះរកស៊ីលាង​លុយឱ្យគេ។

ខេមរៈ សិរីមន្ត បានបង្ហោះសារទាំងស្រុងថា ៖ «ខ្ញុំបាទពិតជាចង់ឃើញខ្មែរយើងចេះស្រលាញ់គ្នាឱ្យបានច្រើនកុំ Bully គ្នាឯងអីឃើញគេធ្វើបានល្អក៏លើកទឹកចិត្តហើយខំ Update ខ្លួនឯងឱ្យល្អកុំយកការស្មានរបស់យើងទៅបំផ្លាញអ្នកដ៏ទៃណាម្នាក់អី។ ជាក់ស្ដែង ខ្ញុំស្គាល់អ្នកឧកញ៉ា ឡេង ណាត្រា ច្បាស់គាត់ជាមនុស្សមានសន្ដានចិត្តល្អណាស់អ្នកដែលបានរួមការងារជាមួយគាត់តែងតែស្រលាញ់គាត់មួយរយៈនេះឃើញមានអ្នក Bully គាត់ខ្ញុំពិតអាណិតគាត់ណាស់។ សូមជូនពរមនុស្សល្អដូចអ្នកឧកញ៉ាមានសុខភាពល្អនឹងជោគជយ័គ្រប់ភារកិច្ចនឹងបន្តរួមចំណែកកិច្ចការមនុស្សធម៌ជួយដល់ប្រជាជនយើងតរៀងទៅ សូមជូនពរបងប្អូនប្រជាជនខ្មែរយើងមានសុខភាពបរិបូណ៌នឹងសំរាច់កិច្ចការងារជោគជយ័ទាំងអស់គ្នា»។

រំលងបានមួយថ្ងៃ គេស្រាប់តែឃើញលោក សិរីមន្ត បង្ហោះបន្ថែមទៀតថា ៖ « ហេតុអីចូលចិត្ត Bully ខ្មែរគ្នាឯងម្លេះ ខ្ញុំមិនយល់ទេទាំងដែលខ្លួនដឹងមិនច្បាស់ផងតែធ្វើជាដឹងច្បាស់ហ៊ឹម ខ្ញុំមិនយល់សោះបើឃើញគេរីកចំរើនយើងមិនអបអរទេ សូមកុំមាត់ទៅបានអត់អ្នកឧកញ៉ាឡេងណាត្រាគាត់ជាធនធានមនុស្សដែរពិបាករកណាស់ ព្រោះគាត់នៅក្មេងទេតែបានជួយអភិវឌ្ឍន៍ប្រទេសយើងនឹងប្រជាជនខ្វះបានច្រើនណាស់ ខ្ញុំក៏អ្នករកស៊ីជាមួយគាត់ម្នាក់ដែរ គាត់ពិតជាពូកែរកស៊ីណាស់ប្រាជ្ញាគាត់វៀងវៃហើយគុណធម៌ខ្ពស់ណាស់អ្នកណាបានជួបគាត់ផ្ទាល់នឹងស្រលាញ់គាត់មិនខានខ្ញុំសរសើរដោយស្មោះឃើញគាត់ត្រូវគេធ្វើបាបខ្ញុំមិននៅស្ងៀមបានទេសូមឈប់លាបពណ៌គាត់ទៀតទៅ»។

ជាមួយគ្នានោះដែរ គេបានឃើញកំពូលតារាចម្រៀងជួរមុខនៅកាឡាក់ស៊ីណាវ៉ាត្រា នោះគឺឧកញ៉ា ព្រាប សុវត្ថិ ក៏ចេញមុខការពារអ្នក​ឧកញ៉ា​ ឡេង ​ណាវ៉ាត្រា ដូចគ្នាថា ៖ «តាមអ្វីដែល​ខ្ញុំនៅក្បែរ​មើល​ឃើញ​​គាត់ជាក់ស្ដែង​គឺប្អូនប្រុសអ្នកឧក​ញ៉ា​ឡេង ណាវ៉ាត្រា ទាំងក្រុមគ្រួសារមានការខិតខំ​ប្រឹងប្រែង​ណាស់​ទម្រាំ​មានថ្ងៃនេះ»។

ក្រៅពីឧកញ៉ាទាំងពីរខាងលើចេញមុខការពារ និងបញ្ជាក់ភាពស្អាតស្អំរបស់មេផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ក្នុងនោះគេក៏ឃើញមានតារាចម្រៀងរួមទ្រនំដូចជា ខេម តន់ ចន្ទសីម៉ា និង ហ៊ិន លីដា ក៏ចេញមុខបញ្ជាក់ក្នុងខ្លឹមសារស្រដៀងគ្នាផងដែរ៕

Share.