ភ្នំពេញ ៖ ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២៣ បានចេញដី កាអម សម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារកំណត់៣ឆ្នាំ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនជាប់ចោទឈ្មោះ យូ វណ្ណារ័ត្ន ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះលេខ៩៨ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនជាប់ចោទឈ្មោះ យូ វណ្ណារ័ត្នត្រូវចាប់ខ្លួននៅថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមដីការបង្គាប់អោយចាប់ខ្លួនលេខ ១៧៤ “ត ដ.ច.ន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ ចេញដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ.ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់៣ឆ្នាំ និងពិន័យប្រាក់៤លានរៀល ប៉ុន្តែជនជាប់ចោទបានរត់គេចខ្លួនរហូតមកដល់ថ្ងៃទី ២៤ខែមករា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចចាប់ខ្លួនបានប្រគល់មកតុលាការ ៕

អត្ថបទ៖ ចតុមុខ

Share.