អ្នក​ប្រដាល់​សាកល​ខ្មែរ អាប់ឌុលឡាស់ រ៉ាចាពៅ បាន​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ី Asian U22 Boxing Championships ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​លើ​ប្រភេទ​វិញ្ញាសា​បុរស​៩២គីឡូក្រាម។

កីឡាករ​ខ្មែរ​-អ៊ូប៊ែគីស្ថាន រូប​នេះ​បាន​ប្រកួត​ចាញ់​ម្ចាស់​មេដាយ​មាស គឺ​កីឡាករ Tokhirov Nusratbek មក​ពី​ប្រទេស​អ៊ូប៊ែគីស្ថាន ដោយ​ចៅក្រម​ទាំង​៥​សម្រេច ក្រោយ​ប្រកួត​៣ទឹក ក្នុង​លទ្ធផល ៣០-២៧,៣០-២៧, ៣០-២៧, ៣០-២៧, ៣០-២៧)។

​កម្ពុជា បាន​បញ្ជូន​កីឡាករ​ ៣ រូប និង​កីឡា​ការីនី​មួយ​រូប ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​អាស៊ី មួយ​នេះ ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន ២១ ក្នុង​ទ្វីប​អាស៊ី ចូលរួម ដោយ​មាន​កីឡាករ-កីឡាការិនី សរុប​ចំនួន ២៤៣ នាក់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែមករា ដល់ ថ្ងៃទី២៧ មករា ២០២៣។ កម្មវិធី​ប្រកួត​នេះ​ដែរ​មាន​មាន​ចំនួន​១៣​វិញ្ញាសា​សម្រាប់​បុរស និង​​១១​វិញ្ញាសា​សម្រាប់​នារី៕

Share.