ព្រះសីហនុ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នឹងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងឆាយ កាលពីវេលាម៉ោង១៥ៈ៥០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ នៅចំនុចខ្ទមលេីដីចំការមួយកន្លែងស្ថិតក្នុងភូមិ ឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ស្រុកកំពង់សីលា ឃុំស្ទឹងឆាយ ឃុំកែវផុស។

ជនសង្ស័យទាំង៣នាក់ទី១. ឈ្មោះ ញុច ណន ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ។
ទី២. ឈ្មោះ ទិត្យ ឈាង ភេទ ប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៣. ឈ្មោះ វ៉ាន់ ឈាង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំងបីនាក់មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ-ឃុំកេីតហេតុខាង។

ក្នុងប្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៍ ស ថ្លា សង្សយ័ថាជាសារធាតុ ញៀនចំនួន ០៦ កញ្ចប់ ,ទូរសព្ទដៃចំនួន ០៣ គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដេីម្បីចាត់ការបន្តាមតនិតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.