បន្ទាប់ពីប្រកាសតែងតាំងលោក សាប៊ូន វិនតា ជាគ្រូបង្គោលថ្មី ដែលកាន់សញ្ញាប័ត្រ AFC «A» License ជំនួសកៅអីលោក Manuel Retamero ពេលនេះក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសនាំចូលកីឡាករចំណូលថ្មី៤រូបបន្ថែមទៀត។

កីឡាករចំណូលថ្មី៤រូបមានដូចជា៖
-អ្នកចាំទី​ ឈឿង​ សំណាង
-កីឡាករ​ ណុប​ សុផានុ
-កីឡាករ​ ម៉ុន​ វ៉ាន់ដា​
-កីឡាករ​ ណុប​ តុលា។

ក្រៅពីនេះក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក៏បាននាំចូលកីឡាករ អ៊ន់​ សីហា, លីម​ អារុណ, ជា​ វណ្ណសាក់​, ធី​ លៀង ជាពិសេសកីឡាករបរទេសគឺខ្សែការពារ Elsayed Mahmoud ជនជាតិអេហ្ស៊ីប។

គួរដឹងថាក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ស្ថិតនៅពូល A នៃពានរង្វាន់ Cambodian League Cup 2023 ជាមួយ វិសាខា, បឹងកេត, , Tiffy Army FC, អគ្គិសនីកម្ពុជា, កោះកុង និង ព្រៃវែង ខណ:ពូល B មាន ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, ISI ដង្កោសែនជ័យ, សូលទីឡូអង្គរ៕


Share.