ជាលទ្ធផលនៃកិច្ចប្រជុំដែលបានសម្រេចគឺ​មាន​ចំនួន ៨ប្រទេសនៅតំបន់អាស៊ាន កាលពី​ថ្ងៃទី២៦ ខែមករា ដែល​នឹង​ចូល​រួម​មានដូចជា៖ ថៃ, ឡាវ,ម៉ាឡេស៊ី​, មីយ៉ាន់ម៉ា​,ឥណ្ឌូណេស៊ី​,ហ្វីលីពីន​,វៀតណាម រួម​ទាំងកម្ពុជា និងបានគាំទ្រ អនុម័តជាឯកច្ឆ័ន្ទប្រើ​ឈ្មោះ ​«​គុន​ខ្មែរ»​ ដោយ​មិន​មាន​ការ​កែប្រែសម្រាប់​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ខាងក្រោមនេះគឺជា និមិត្តសញ្ញាផ្លូវការ គុនល្បុក្កតោ គុនខ្មែរ ឃីកបុកស៊ីងប្រដាល់សកល និងកីឡាផ្សេងៗ ត្រៀមព្រឹត្តិការណ៍លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

ឯកឧត្តម វ៉ាត់ ចំរើន បាន​បញ្ជាប់ក្រុមការងារ​​សាព័ត៌មានត្រយង ថា៖ «កីឡា «គុនខ្មែរ» នឹង​ត្រូវ​ដាក់​ប្រកួត​មាន​១៨ វិញ្ញាសា រួម​ទាំង​វិញ្ញាសា​សម្ដែង​គុណគ្រូ ផង​ដែរ។ ចំណែក​លក្ខខន្តិកៈ​នៃ​ការ​ប្រកួត​ក៏​នឹង​កំណត់​ស្លៀក​សម្លៀក​បំពាក់ ដូចជា​មាន​ក្រមា បូក​នឹង​ទង់ជាតិ​ប្រទេស​រៀងៗខ្លួន ជួតលើក្បាល ក្នុង​នោះ​ទ្រនាប់ដៃ ឬ កងដៃ (ខ្សែ​ចងដៃ) ទៅ​តាម​ពណ៌​នៃ​ប្រទេស​នីមួយៗ​ចង់​ដាក់ (ពាក់ព័ន្ធ​នឹង​ជំនឿ) ព្រម​ទាំង​មាន​ប្រើ​​មួក (ការពារ​បង្ហាញ​ថា​មិន​​បែប​​ហិង្សា)»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (32nd SEA Games) នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.