រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី Anita Anand បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard2 ចំនួន ៤គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ និង សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនរថក្រោះទៅឲ្យអ៊ុយក្រែន និង បានអនុញ្ញាតឲ្យប្រទេសផ្សេងទៀតនាំចេញរថក្រោះដែលផលិតដោយអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣។

រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី Anita Anand

លោកស្រី Anand បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Ottawa ថា «ការបរិច្ចាគនេះ រួមជាមួយនឹងការរួមចំណែងរបស់សម្ព័ន្ធមិត្ត និង ដៃគូរបស់យើង គឺជាជំនួយដ៏សំខាន់សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី»។

សូមជម្រាបថា សហរដ្ឋអាមេរិកបានប្រកាសបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ដ៏មានឥទ្ធិពលចំនួន ៣១គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអាល្លឺមង់ក៏បានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard2 ចំនួន ១៤គ្រឿងទៅកាន់សមរភូមិអ៊ុយក្រែនដូចគ្នា៕

ប្រភព៖ NDTV

Share.