ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បាន​ប្រកាស​ចុះកិច្ចសន្យានាំយកកីឡាករអ្នកចាំទី ហេង ប៉ោឡេង មកចូលរួមសម្រាប់​រដូវកាលថ្មី ឆ្នាំ២០២៣។

អ្នកចាំទី អតីតយុវជនសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទកីឡាករ ហេង ប៉ោឡេង ចាប់​ផ្ដើម​អាជីព​ដំបូង​ដោយ​បានចូលរួមហ្វឹកហាត់និងលេងអោយ សាលាវិទ្យាល័យ ពញ្ញាក្រែក  ខេត្តត្បូងឃ្មុំ បន្ទាប់មកក៍បានមក ចូលហ្វឹកហាត់ និងលេង អោយឈុតវជនអាយុក្រោម២១ ឆ្នាំសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC U21 ក្នុងទួនាទី អ្នកអ្នកចាំទី។

គួរដឹងថាក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ស្ថិតនៅពូល Bនៃពានរង្វាន់ Cambodian League Cup 2023 ជាមួយ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, សូលទីឡូអង្គរ ខណ:ពូល A មានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ វិសាខា, បឹងកេត, , Tiffy Army FC, អគ្គិសនីកម្ពុជា, កោះកុង និង ព្រៃវែង ខណ:ពូល B មាន ៕

Share.