សិល្បៈ​ជាតិ​ ៖ យោង​តាម​រយៈផេក​របស់​ DJ ​កូន​ខ្មែរ​កាណាដា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០២៣ នេះ​​បាន​ឱ្យ​ដឹង​ថាលោក​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​និស្សិត​និង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ DJ ពី​​ DjSchoolMotreal។

យុវជន​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​​សាលា​រៀន​មួយ​នេះ​បាន​ផ្ដល់​អ្វីៗ​​ជា​ច្រើន​ដល់​លោក​ លោក​សូមថ្លែង​អំណរគុណ​ចំពោះ​លោក​គ្រូ អ្នក​គ្រូ ទាំងអស់​ដែល​បាន​ផ្ដល់​ចំណេះដឹង​ផ្នែក​តន្ត្រី​ឱ្យ​ដល់​រូប​គេ​។

ខាង​ក្រោមនេះ​គឺជា​សារដែល​លោក​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញស​ង្កម​៖ «​​មោទនភាព​ដែល​បាន​ក្លាយ​ជានិស្សិត​និង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ ​Dj ​ពី​ ​DjSchoolMontreal ​🇨🇦 ​ជា​សាលា​ដែល​ផ្តល់​អ្វី​ៗ​ជា​ច្រើន​ដល់​ខ្ញុំ​អរគុណ​ទៅ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​អរគុណ​ច្រើន​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​សម្រា​ប់​ខ្ញុំ​ ​ជាមួយ​នឹង​ចំណេះ​ដឹង​ផ្នែក​តន្ត្រី​នេះ​ជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ​ទៀត​ស​ម្រាប់​ខ្ញុំ​ ​❤️🙏🏻​ Proud to be part of student and graduated from DjSchoolMontreal 🇨🇦 A school that gave me a lot of things,To all my teachers thank you so much for what you have done for me with musical knowledge , this is a great another journey for me ❤️»

អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​លោក​បាន​នាំ​គ្នា​ចូលមក​អបអរសាទរចំពោះ​លទ្ធផល​ល្អដែល​លោក​បាន​ទទួល​នៅ​ក្នុង​ពេល​នេះ​។

Share.