​ក្នុង​ឆ្នាំ​២០២១នេះសហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង ឬ​ហៅ​កាត់​ថា CONMEBOL បាន​បញ្ជាក់​នៅ​​ដើម​សប្ដាហ៍​នេះ​ថា​​មាន​តែ​​ក្រុម​ចំនួន​១០​ក្រុម​ប្រទេស​ប៉ុណ្ណោះ​នឹង​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Copa America 2021 នេះ​ក្រោយ​​ប្រទេស​កាតារ និង​អូស្រ្តាលី បាន​ប្រកាស​ដក​ខ្លួន​ពី​ក្នុង​ពានរង្វាន់​នេះ​ក្នុង​នាម​ជា​ក្រុម​ភ្ញៀវ​ដោយ​សារ​បញ្ហា​កូវីដ-១៩។

ពានរង្វាន់ Copa America 2021 នឹង​ប្រកួត​ពី​ថ្ងៃ​ទី​១៣ មិថុនា ដល់ ១០ ខែ​កក្កដា​ឆ្នាំ​២០២១ ដោយ​ប្រទេស​អាហ្សង់ទីន និង​កូឡុំប៊ី ជា​សហម្ចាស់​ផ្ទះ។ ពូល A ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន ដោយ​មាន​ម្ចាស់​ផ្ទះ​អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B ធ្វើ​នៅ​ប្រទេស​កូឡុំប៊ី ដោយ​មាន​ម្ចាស់​ផ្ទះ​កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។

ពានរង្វាន់ Copa America រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូឡាវី ឈ្នះ​ម្នាក់​១លើក៕

Share.