បាត់ដំបង÷ ដោយសាររឿងគំនុំ បុរសម្នាក់លួចដុតផ្ទះរបស់អ្នកស្រុកឆេះអស់មួយខ្នងចុងក្រោយសមត្ថកិច្ចស្រាវ ជ្រាវឃាត់ខ្លួនអនុវត្តច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីជនបង្កបានធ្វើសកម្មភាពលួចដុតកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចក្រុមទី ៣ ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះយ៉ុង វេត ហៅ វ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសារភាពថាការលួចដុតផ្ទះខាងលើនេះ ដោយសារគំនុំ និងស្អប់ជនរងគ្រោះម្ចាស់ផ្ទះ។

ផ្ទះរងគ្រោះមានទំហំ ៤ម៉ែត្រ x១២ម៉ែត្រ ធ្វើឈើជញ្ជាំងក្ដា ប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះតាន់ សុខមេសា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ កម្លាំងការិយាល័យជំនាញកំពុងចាត់តាមផ្លូវច្បាប់ចំពោះករណីនេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.