បាត់ដំបង÷ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទដកហូតសាច់មងក្រឡាញឹក ១០០០ម៉ែត្រត្រង់ដែនអភិរក្ស អតីតឡូតិ៍លេខ ២ បឹងទន្លេសាប ខេត្តបាត់ដំបង។

នគរបាលស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា÷ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីទិសបឹងទន្លេសាប នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះបានឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទមួយករណីឋិតនៅត្រង់ចំណុចព្រែកព្រះដើមឈើ លើដែនអភិរក្ស អតីតឡូត៍នេសាទលេខ ០២បាត់ដំបង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យុទ្ធនាការទប់ស្កាត់ដូចភ្លៀងរលឹមខាងលើនេះកម្លាំងចម្រុះរឹបអូសបានវត្ថុតាងជាច្រើនរួមមាន: សាច់មងក្រឡាល្អិតប្រវែង ១០០០ម៉ែត្រ, ឡុកសម្រាប់ត្រីចំនួន ០៧គ្រឿង, បង្គោលឈើចំនួន ៣១០ដើម, ក្បាលបរចំនួន ០៧ក្បាល និងកាណូតស្មាច់ ១ផងដែរ។

រាល់វត្ថុតាងទាំងអស់ដែលបានដកហូតត្រូវបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង។ ដោយឡែកជនល្មើសរត់គេចខ្លួនបាត់សមត្ថកិច្ចនគរបាលនឹងស្រាវជ្រាវស្វែងរកដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.