នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់បឹងកេត បានប្រកាសតែងតាំងលោក Teo Clement ជាគ្រូបង្វឹក ត្រៀមសម្រាប់ការប្រកួតនានាក្នុងរដូវកាល ២០២៣-២៤។

លោក Teo Clement កើតនៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ប្រទេសសិង្ហបុរី បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ កាន់សញ្ញាប័ត្រ UEFA A-License ធ្លាប់ដឹកនាំក្រុម Hougang United FC សមាជិកលីគកំពូលសិង្ហបុរី ហើយលោកក៏ធ្លាប់ជា (Team Manager) អ្នកគ្រប់គ្រងក្រុម Tampines Rovers FC និងជាគ្រូជំនួយក្រុម Woodlands Wellington FC។

ក្រៅពីនេះបឹងកេត ក៏បាននាំចូលកីឡាករ វ៉ាន់ តៃឡាម៉ី ពីនគរបាលជាតិ, ខ្សែបម្រើ ទិត ឌីណា ពីព្រៃវែង, ខ្សែការពារ កាន់ ពិសាល ពី Tiffy Army FC, យុវជន អ៊ាវ សុវណ្ណរ៉ា, ឃាន់ សុបិន និង ហេង សុវណ្ណបញ្ញា ពីបាទី, ការវិលត្រលប់របស់កីឡាករខ្ចីជើង Anderson Zogbeស៊ុំ សាន់, ណាយ ឆេងប៉ាវ

យ៉ាងណាមិញមុននាំចូលកីឡាករថ្មីៗខាងលើ ក្លិបបាល់ទាត់បឹងកេត ក៏បានប្រកាសចែកផ្លូវជាកីឡាករផ្សេងទៀតផងដែរ ក្រោយបញ្ចប់លីគកំពូលកម្ពុជារដូវកាល ២០២២ Cambodia Premier League មានដូចខាងក្រោមនេះ៖
-ខ្សែបម្រើ លី មីហ្សាន 
-ខ្សែបម្រើ ឯម ផាន់ណា
-អ្នកចាំទី ហ៊ុល គឹមហ៊ុយ
-ខ្សែការពារ​ សេត រ៉ស៊ីប
-ខ្សែបម្រើ លឹម អារុន រ៉េយមិន
-ខ្សែប្រយុទ្ធ Opeyemi Ajayi
-ខ្សែបម្រើ ​Mustafa Zazai ​
ខ្សែប្រយុទ្ធ Sakari Tukiainen
-ខ្សែការពារកណ្តាល Taher Jahanbakksh

Share.