នៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Tiffy Army FC នឹងត្រូវបើកទ្វារកីឡដ្ឋានស្តាតចាស់ ទទួល កោះកុងអេហ្វស៊ី នៅវេលាម៉ោង ៣:៣០នាទីរសៀល សម្រាប់ជំនួបមិត្តភាពកម្តៅសាច់ដុំដកស្រង់បច្ចេកទេស មុនពានរង្វាន់ Cambodian League Cup ២០២៣ មកដល់។

ក្រៅពីនេះនៅកីឡដ្ឋានអគ្គិសនីកម្ពុជា ម្តុំទួលសង្កែ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ម្ចាស់ជើងឯកលីគលំដាប់ទី២ រដូវកាល ២០២២ ប៉ះជាមួយ ព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៣:៣០នាទីរសៀលដូចគ្នា។

ខាងក្រោមនេះគឺជាលទ្ធផល Friendly Match របស់សមាជិកលីគកំពូលកម្ពុជាកន្លងមក៖
ព្រះខ័នរាជស្វាយរៀង ២-២ Tiffy Army
ភ្នំពេញក្រោន ១-១ ISI ដង្កោសែនជ័យ
Hanoi Police FC ២-០ ព្រះខ័នរាជស្វាយរៀង
ណាហ្គាវើលដ៍ ០-១ ISI ដង្កោសែនជ័យ
Tiffy Army ១-១ ណាហ្គាវើលដ៍
ព្រះខ័នរាជស្វាយរៀង ១-៣ ព្រៃវែង
អង្គរថាយហ្គឺរ ១-១ សៀមរាប

នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ ខាងមុខ សមាជិកថ្មីលីគកំពូលម៉ាឡេស៊ី Malaysian Super League គឺក្លិប Kuching City FC នឹងប្រកួតមិត្តភាពអន្តរជាតិទល់នឹង ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ខេត្តកំពង់ស្ពឺ ខណ:ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាជំនួបមិត្តភាព​បន្ទាប់​របស់ក្រុម Kuching City FC នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ (Close door match – ប្រកួតបិទទ្វារ) ក្នុងកីឡដ្ឋាន Smart RSN៕

តាម​ផែនការពានរង្វាន់ Cambodian League Cup នឹងចាប់ផ្តើមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល៖

Share.