សិល្បៈ​អន្តរជាតិ​៖ Lim Ji Yeon បាន​ឆ្លើយតប​ទៅ​កាន់​សំបុត្រ​ដែល​​រៀម​ច្បង​​ Song Hye Kyo សម្ដែង​រឿង​ភាគ​ The Glory ជាមួយ​​គ្នា​បាន​បង្ហោះ​ ដែល​ពាក្យ​ពេចន៍​ប៉ុន្មាន​ម៉ាត់​របស់​នាង​​បាន​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ស្រែកហោរ​កញ្ជ្រៀវ​ចំពោះ​​វត្តមាន​នៃ​​វគ្គ​ទី​ពីរ​របស់​រឿង​នេះ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ Platform ចែក​ចាយ​មាតិកា​ភាពយន្ត​ដ៏​ធំ​ Netflix បាន​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ខ្លី​មួយ​នៃ​សាច់​រឿង​វគ្គ​ទីពីរ​នៃ​ភាព​យន្ត​ភាគ​ «The Glory» ធ្វើ​ឱ្យ​ទស្សនិកជន​ដែល​ជក់​តាមដាន​រឿង​ភាគ​នេះ​រីករាយ​យ៉ាង​ខ្លាំង​។ នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ខ្លី​ថ្មី​នើ​ Song Hye Kyo ដែល​ដើរ​តួអង្គ​ជា​ Moon Dong Eun កំពុង​​សរ​សេរ​សំបុត្រ​ទៅ​កាន់​​អ្នក​ដែល​ធ្វើ​បាប​ខ្លួន​ ហើយ​ដាក់​គោល​ដៅ​សងសឹក​ចំពោះ​ Park Yeon Jin ដែល​សម្ដែង​ដោយ​ Lim Ji Yeon។

ក្នុង​សំបុត្រ​ Song Hye Kyo បាន​ស្បថ​ថា​នាង​នឹង​សងសឹក​ចំពោះ​ការ​ឈឺចាប់​និង​ទុក្ខ​វេទនា​ដែល​នាង​បាន​ទទួល​ឱ្យ​ដល់​ទីបំផុត​។

វីដេអូ​ផ្សព្វផ្សាយ​នេះ​បាន​ Upload នៅលើ​បណ្ដាញ​សង្គម​ Instagram របស់​ Song Hye Kyo និង​ Lim Ji Yeon ប៉ុន្តែ​ពាក្យ​ឆ្លើយ​តប​ប៉ុន្មាន​ម៉ាត់​របស់​នាង​នៅ​ខាង​ក្រោម​វីដេអូ​នោះ​កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​តាមដាន​។ នាង​បាន​សរសេរ​ឆ្លើយ​តប​ថា​:

ល្អ,
ធ្វើ​អាក្រក់​ឱ្យ​ដល់​ទី​បំផុត​ចុះ​,
ប្រឹងប្រែង​ឡើង​

Lim Ji Yeon

សម្រាប់​អ្នក​យល់​សាច់​រឿង​បាន​បង្ហាញ​ការ​យល់​ឃើញ​ជា​ច្រើន​ចំពោះ​សាច់​រឿង​ក្នុង​វគ្គ​ទីពីរ​។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​អះអាង​ថា​ពួក​គេ​មាន​អារម្មណ៍​ព្រឺរងារ​ភ្លាម​ៗ​ក្រោយ​ពី​បាន​អាន​សារ​ដែល​តារា​ស្រី Lim Ji Yeon បាន​ឆ្លើយ​តប​នៅ​ក្នុង​ Post របស់​នាង​៕

ប្រភព៖ Koreaboo

Facebook logo

Share.