នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Brighton & Hove Albion FC បានយកឈ្នះ Liverpool ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Falmer នៃពានរង្វាន់ FA Cup រដូវកាល ២០២២-២៣ ក្នុងវគ្គជម្រុះជុំទី៤។

២គ្រាប់របស់ Brighton ស៊ុតដោយកីឡាករ Lewis Dunk នាទី៣៩’ និងគ្រាប់ជ័យជម្នះចុងម៉ោងដោយកីឡាករកំពុងឡើងជើងខ្លាំង Kaoru Mitoma នាទី៩០+២ ខណ:១គ្រាប់របស់ Liverpool ស៊ុតដោយ Harvey Elliott នាទី៣០’។

គួរដឹងថាក្លិបត្រចៀកកាំស Brighton & Hove Albion FC បានចុះហត្ថលេខាទិញ កីឡាករសញ្ជាតិជប៉ុន Kaoru Mitoma ក្នុងតម្លៃត្រឹមតែ ២,៥លានផោនប៉ុណ្ណោះ ពីក្លិប Kawasaki Frontale របស់លីគកំពូលជប៉ុន កាលរដូវកាល ២០២១-២២។

បច្ចុប្បន្នកីឡាករវ័យ២៥ឆ្នាំរូបនេះ គឺជាតួអង្គដ៏សំខាន់ក្នុងក្រុមមិនអាចខ្វះបានរបស់ Brighton ដោយ Mitoma តែងតែរកគ្រាប់បាល់បញ្ចូលទីជារឿយៗ ខណ:តម្លៃខ្លួននៅលើទីផ្សារហក់ឡើងទ្វេរដង៕

ទស្សនាវីដេអូហាយឡាយរវាង Brighton & Hove Albion ទល់នឹង Liverpool៖

ក្រុមដែលកក់កៅអីជុំទី៥ នៃពានរង្វាន់ FA Cup៖

Share.