សិល្បៈ​៖ ពិធីការិនី​រូប​ស្រស់​កញ្ញា​ ណា សាឌី ​ដែល​ត្រូវ​បាន​សាធារណជន​ចាត់​ទុក​ថា​ជា​តារា​​ស្រី​មួយ​ដួង​ ដ៏​លេចធ្លោ​និង​មាន​មន្តស្នេហ៍​ម្នាក់​ក្នុង​រង្វង់​សិល្បៈ​នោះ​ ប្រហែល​ជា​ធ្វើ​ឱ្យ​​បុរសៗជាច្រើនរូប​​ខកចិត្ត​មិន​ស្ទើ​នោះ​ទេ​ នៅ​ពេល​កញ្ញា​ចេញ​មក​ពោល​ពាក្យ​បែបនេះ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​ កញ្ញា​បាន​ចេញ​មក​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «មិន​បាច់​ធ្វើ​ជា​ព្រះ​នាង​របស់​អ្នកណា​ សុំ​ធ្វើ​ជា​ព្រះនាង​សំរាប់​ខ្លួន​ឯង​រហូត​ទៅ» ដែល​ពាក្យ​ពេចន៍​ប៉ុន្មាន​ម៉ាត់នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​យល់​ឃើញ​ដូច​ៗ​គ្នា​ថា​ ប្រហែល​ជា​តម្រុយ​បង្ហាញ​ថា​ស្រីស្អាត​រូប​នេះ​បិទបេះដូង​មិន​ទទួល​យក​ស្នេហា​ក៏​ថា​បាន​។

​ប្រសិន​បើ​អ្វី​ដែល​អ្នក​គាំទ្រ​សន្មត​គឺជា​ការ​ពិត​មែន​នោះ​ ច្បាស់​ជា​បុរស​ៗ​មិន​តិច​នោះ​ឡើយ​ដែល​ត្រូវ​ខក​ចិត្ត​ ​និង​ស្ដាយ​បុប្ផា​ដ៏​ស្រស់​បំព្រង​មួយ​ទង​នេះ​៕

Share.