សិល្បៈជាតិ៖ អ្នកនាង ឌួង​ ហ្សូរីដា​ ទទួលបានតួនាទីជាពិធីការនីនៅក្នុងកម្មវិធី Miss​ Planet​ International​ 2023​ ដែលបង្កើតឡើងកូនខ្មែរ។ ក្នុងការបង្ហាញមុខលើកដំបូងនៅលើវេទិការប្រកួតសម្រស់បវរកញ្ញាភពផែនដីអន្តរជាតិ តើអ្នកនាង ឌួង​ ហ្សូរីដា​ មានចំណាប់អារម្មណ៍ និងមោទនភាពបែបណាខ្លះ?

ជាក់ស្ដែងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីបញ្ចប់ការប្រកួតបវរកញ្ញា Miss​ Planet​ International​ 2023​ អ្នកនាង ឌួង​ ហ្សូរីដា​ បាននិយាយពីអារម្មណ៍ពិតប្រាប់អ្នកកាន់មហាជនថា ៖ «អ្វីដែលខ្ញុំសប្បាយចិត្តនោះគឺ ខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និងការបរិច្ចាគ ពេលវេលា សម្លៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធម៌ ទេសចរណ៍ និងបរិស្ថាន ពីប្រទេសកម្ពុជាឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌នៃការចែករំលែក ជួយគ្នានិងគាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរអ្នករៀបចំ និងបង្កើតឡើងពីកម្មវិធី Miss Planet International ដែលមានស្ថាបនឹកជាអ្នកបង្កើតកម្មវិធីនេះជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក»។

យ៉ាងណាមិញ ហ្វេហ្សិនដែលអ្នកនាង ឌួង​ ហ្សូរីដា​ បានគ្រងបង្ហាញនៅរាត្រីប្រកួត Miss​ Planet​ International​ 2023 គឺជាបង្ហាញពីអត្តសញ្ញាណរបស់កូនខ្មែរពិតៗ តាមរយៈការច្នៃប្រតិដ្ឋក្រឡាគោមហូលរបស់ខ្មែរឱ្យមានរូបរាងជាព្យញ្ជនៈខ្មែរ​ និងរំលេចពាក្យថា «អរគុណសន្តិភាព» ។ ស្នាដៃមួយនេះ អ្នកនាងមានគោលបំណងបង្ហាញឱ្យឃើញពីតម្លៃនៃការលើកស្ទួយអក្សរជាតិ វប្បធម៌ ទៅកាន់មហាជនចូលរួមទស្សនាដើម្បីងាកមកចាប់អារម្មណ៍ពីការរួមចំណែកអភិរក្សការប្រើប្រាស់ព្យញ្ជនៈជាតិ។

សូមជម្រាបបន្ថែមថា កម្មវិធី Miss​ Planet​ International​ 2023​ គឺបានរកឃើញម្ចាស់មកុដពិតប្រាកដដែលស័ក្ដិនឹងសមត្ថិភាព រួមទាំងរូបសម្រស់ នោះគឺកញ្ញា Maria Luisa Verel ដែលជាបវរកញ្ញាមកពីប្រទេសហ្វីលីពីន។ ហើយបវរកញ្ញាកម្ពុជាយើង គឺកញ្ញា ពក ស្រីល័ក្ខ ទទួលបានតំណែងលំដាប់រងទី ៦ ឬThe ​6​ ​Runner-Up​៕

អានបន្ថែម៖ បវរកញ្ញា​ស្បែក​ទឹក​ឃ្មុំ​គឺជា​ម្ចាស់​​​មកុដ​បវរកញ្ញា​ ភព​ផែនដី​ Miss Planet International ​ឆ្នាំ​២០២៣​

Share.