សិល្បៈជាតិ៖ ថ្មីៗនេះតារាចម្រៀង-តារាសម្ដែងយុវវ័យដ៏ស្រស់សង្ហាលោកនីកូ បានចែករំលែករូបភាពប៉ុន្មានសន្លឹករបស់ខ្លួនក្នុងដំណើរកម្សាន្តនៅក្នុងដែនដីកូរ៉េខាងត្បូង ដោយក្នុងនោះតារាវ័យក្មេងបានគ្រងឈុតបុរាណកូរ៉េដើម្បីទុកជាអនុស្សាវរីយ៍។ ជាមួយនឹងរូបរាងដ៏ស្រស់សង្ហារបស់តារាចម្រៀងរូបនេះក្រៅពីអ្នកគាំទ្រសរសើរហើយនោះលោកក៏ត្រូវបានអ្នកគាំទ្រប្រកាសចំៗថាចង់ចាប់លោកយកច្រកដាក់ក្នុងបាវផងដែរ។

រូបភាពគ្រង់ឈុតប្រពៃណីបែបព្រះអង្គម្ចាស់របស់ នីកូ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា៖ «I am your Prince»។ រូបភាពនឹង Caption នេះហើយបានធ្វើឱ្យអ្នកគាំទ្ររបស់លោកជ្រួលជ្រើមចង់បានបេះដូងរបស់នីកូ មកគ្រប់គ្រង។ នៅក្នុងនោះជាចំណាប់អារម្មណ៍ក្រៅពីហ្វេនៗប្រាថ្នាចង់សុំស្រលាញ់តារារូបនេះ ក៏មានអ្នកប្រកាសចង់ចាប់លោកយកច្រកបាវទុកតែម្នាក់ឯងផងដែរ។ «បើដើរៗជួបអីដឹងតែខ្ញុំចាប់ច្រកបាវតែម្ដង»
ដោយឡែកក៏មានអ្នកគាំទ្រខ្លះទៀតសង្កេតឃើញថានៅពេលដែលនីកូ គ្រងសំលៀកបំពាក់ប្រពៃណីបុរាណកូរ៉េដូច្នេះមើលទៅគឺស្រដៀងនឹងតារាចម្រៀងវ័យក្មេងដ៏ល្បីល្បាញរបស់កូរ៉េ Jimin ឬ Park Jimin សមាជិកមួយរូបនៃក្រុមចម្រៀង BTS ផងដែរ។
តើប្រិយមិត្តត្រយងយល់ឃើញបែបណាដែរ ក្រោយពីបានឃើញរូបភាពស្អាតៗរបស់នីកូ ខាងក្រោមនេះ:

