Lionel Messi សមាជិក​ម្ចាស់ជើងឯកពិភពលោក FIFA World Cup 2022 និង​សមាជិក​ក្រុមបាល់ទាត់​ Paris Saint-Germain រូបនេះត្រូវបានគេប្រទះឃើញថា និយាយភាសាអង់គ្លេស នៅ​ទីសាធារណៈ​លើកដំបូងស្រប​ពេល​ដែល​រូបគេ ចេះ​និយាយ​ភាសា​អេស្ប៉ាញ តាំង​ពី​កំណើត។

នេះរឿងចម្លែកមួយសំរាប់បុរសវ័យ៣៥ រូបនេះ ដែលកន្លងមករូបគេមិនដែលនិយាយភាសាអង់គ្លេស នៅ​ទីសាធារណៈ​ណាមួយ​ឡើយ ហើយភាគច្រើននៃអ្នកគាំទ្រ គឺបានដឹងថា រូបគេតែងតែនិយាយភាសាអេស្ប៉ាញ ជាផ្លូវការ​សូម្បីតែ​ក្នុង​ពេលសម្ភាសន៍នានា ក៏រូបគេមិននិយាយភាសាអង់គ្លេស ដែរ។

សម្រាប់ការរស់នៅជាច្រើនឆ្នាំរបស់គេនៅក្នុងប្រទេសអេស្ប៉ាញ Messi អំឡុង​ពេល​ប្រកប​អាជីព​នៅ​ក្លិប FC Barcelona ហាក់ដូចជាមិនធុញទ្រាន់នឹងការរៀនភាសាថ្មីនោះទេ មិនដូចកីឡាករបាល់ទាត់ផ្សេងទៀតដែលប្តូរក្លិបទៅប្រទេសដែលមានភាសាខុសៗគ្នា ហើយត្រូវរៀនភាសាទាំងនេះដើម្បីសម្របខ្លួនឱ្យបានត្រឹមត្រូវជាមួយក្រុម។ ប៉ុន្តែនៅពេលដែលរូបគេ បានចុះហត្ថលេខាជាមួយ Paris Saint-Germain បន្ទាប់ពីចាកចេញពី Barcelona ក្នុងខែសីហា ឆ្នាំ២០២១ កន្លងទៅ កីឡាករ​អាហ្សង់នីទីន រូប​នេះ​បានបង្ហើបថា​ខ្លួន​បានរៀនភាសាអង់គ្លេសអស់រយៈពេល ១៨ខែ ហើយ។ នេះបើយោងតាមការបញ្ជាក់ពីលោក Guillem Balague ភ្នាក់ងាររបស់ BBC.

Share.