យោងតាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ខែ កុម្ភៈ គឺជាខែដ៏ល្អបំផុតមួយសម្រាប់ការថតរូបតារាសាស្រ្តនាពេលយប់សម្រាប់រង្វង់គោចរផ្កាយដុះកន្ទុយ ដែលមកដល់ភពផែនដីរយៈពេល ៥០,០០០ឆ្នាំម្ដង នៅដើមខែ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Digital camera world នាថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣។

អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា មនុស្សទូទៅអាចមើលឃើញផ្កាយដុះកន្ទុយនៅថ្ងៃទី ០១-០២ ខែ កុម្ភៈខាងមុខនេះ ខណៈផ្កាយដុះកន្ទុយ C/2021 A1 ត្រូវបានលេចឡើងចុងក្រោយបង្អស់នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២២ ដោយកាលនោះមនុស្សទូទៅបានមើលឃើញផ្កាយដុះកន្ទុយនេះដោយភ្នែកទទេ។ ផ្កាយដុះកន្ទុយនេះត្រូវបានគេកំណត់ឈ្មោះថា C/2022 E3 (ZTF) ដែលជាផ្កាយដុះកន្ទុយរយៈពេលវែង ដែលក្រុមផ្កាយរណប ZTF រកឃើញដំបូងកាលពីខែ ​មីនា ឆ្នាំ ២០២២។

ប្រទេសដែលអាចមើលឃើញផ្កាយដុះកន្ទុយច្បាស់មានដូចជា ប្រទេសរុស្ស៊ី អឺរ៉ុប អាមេរិក អង់គ្លេស ចិន និង ឥណ្ឌា ក្រៅពីនេះក៏មានតំបន់ជាច្រើនទៀតអាចមើលឃើញបាតុភូតនេះដែរ ដោយអ្នកវិទ្យាសាស្រ្តក៏ពិបាកព្យាករណ៍ពីពន្លឺរបស់វាដែរ។

នោះមិនមែនជារឿងចម្លែកនោះទេ វាគឺជាដំណើរគោចរនៃផ្កាយដុះកន្ទុយទៅតាមដំណើរធម្មជាតិ យូរៗវាហោះកាត់ភពផែនដីម្ដង នៅពេលមកដល់ភពផែនដីវានឹងចាំងជាមួយពន្លឺព្រះអាទិត្យ ហើយវានឹងចាំងចេញជាពន្លឺផ្សេងៗដូចជា ពណ៌ ស ពណ៌បៃតង ឬ ពណ៌ផ្សេងៗ។

អ្នកវិទ្យាសាស្រ្តបានលើកឡើងថា បាតុភូតផ្កាយដុះកន្ទុយមិនមែនជារឿងចម្លែកអ្វីនោះទេ ដោយសារតែផ្កាយនេះមានដំណើរគោចរមកកាន់ភពផែនដីរយៈពេល ៥ម៉ឺនឆ្នាំម្ដង ប៉ុន្ដែបើតាមអបិយជំនឿរបស់មនុស្សម្នាក់ៗសឹងតែ ៨០% បានបង្ហាញថា បាតុភូតផ្កាយដុះកន្ទុយគឺជា សញ្ញានៃគ្រោះភ័យ ឬ គ្រោះមហន្តរាយ គ្រោះទុរភិក្ស ជំងឺរាតត្បាត និង សញ្ញាដែលអាចកើតមានសង្រ្គាមនានា ដែលអាចកើតមានឡើងនៅពេលខាងមុខ។

យ៉ាងណាម៉ិញ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ផ្កាយដុះកន្ទុយដែលគេជឿថាជាគ្រោះភ័យរបស់ពិភពលោកនោះ លុះត្រាតែពន្លឺផ្កាយដុះកន្ទុយនេះជះមកលើភពផែនដី ហើយយើងអាចមើលឃើញវាដោយភ្នែកទទេផ្ទាល់តែម្ដង ប៉ុន្ដែបើយើងប្រើតេឡេស្កូប ឬ ប្រើឧបករណ៍ជំនួយដើម្បីមើលវានោះបានន័យថា វាមិនមែនជាគ្រោះភ័យន័យពិភពលោកនោះទេ។

កាលដែលពិភពលោកកំពុងជួបរឿងចម្រូងចម្រាស ដូចជា ជំងឺរាតត្បាត សង្រ្គាម និង ការប្រែប្រួលអាកាសធាតុ គឺជារឿងចៃដន្យ មិនមែនបណ្ដាលមកពីបាតុភូតរបស់ផ្កាយដុះកន្ទុយនេះនោះទេ ខណៈអ្នកវិទ្យាសាស្រ្តបានផ្ដល់ការសន្និដ្ឋានឲ្យមនុស្សម្នាក់ៗគិតរៀងៗខ្លួន៕

ប្រភព​៖ Digital Camera World

Share.