សិល្បៈជាតិ៖ តារាចម្រៀងរ៉េប G-Devith ទើបតែពន្លយបទចម្រៀងថ្មីដែលមានចំណងជើងថា «ជំហ៊ានបរាជ័យ» ឬ ( Life Tale ) ដែលជាបទដំបូងស្ថិតក្នុងអាល់ប៊ុមទី ២ PASSION2THESKY បន្ទាប់ពីអាល់ប៊ុម Passion 1 បានបញ្ចប់ជាស្ថាបពរ។

តាមការបញ្ចេញជាផ្លូវការនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ នេះ «ជំហ៊ានបរាជ័យ» ដែលជាចម្រៀងថ្មី ក៏បានលាតត្រដាងពីរឿងរ៉ាវនៃទំំព័រជីវិតដែលលោកបានឆ្លងកាត់កាលពីឆ្នាំចាស់ៗកន្លងមក។ លោកបានសង្កត់ធ្ងន់ចំពោះរឿងនៃការបោកប្រាស់ទំនុកចិត្តជាច្រើនច្រើនសារ។ ប៉ុន្តែមានរឿងចម្លែកចិត្តមួយដែលយើងជាហ្វេននឹកស្មានមិនដល់ នោះបើតាមការសង្កេតឱ្យដិតដល់ ការចេញបទចម្រៀងរបស់លោក G-Devith ហាក់មានភាពស្រដៀងគ្នាជាមួយលោក វណ្ណដា ដែលនិយាយអំពីទំព័រចាស់នៃដំណើរជីវិតរៀងខ្លួន។

បើតាមសង្កេតគេមើលឃើញថា «ជំពូកទី១» របស់ វណ្ណដា និង «ជំហ៊ានបរាជ័យ» របស់ G-Devith គឺបានដកស្រង់ពីបញ្ហាជីវិតដូចខុស បើធៀបជាមួយតារាសិល្បៈដទៃទៀត ភាគច្រើនបានជ្រើសរើសការធ្វើចម្រៀងដែលទាក់ទងនឹងព្រឹត្តិការណ៍កើតឡើងតាមរដូវកាល និងពេលវេលានៅក្នុងសង្គម។ ម្ល៉ោះហើយ សមណាស់តែលោក G-Devith និង វណ្ណដា អាចនឹងមានម្នាក់ជ្រើសយកបទដ្ឋានចម្រៀងដើរតាមដំណើរព្រឹត្តិការណ៍នៅក្នុងសង្គមក្នុងការធ្វើចម្រៀង មិនសមណាមានចិត្តដូចគ្នាបែបនេះ។ តើនេះជារឿងចៃដន្យឬយ៉ាងណា បើអាល់ប៊ុមរបស់អ្នកទាំងមាន Concept ស្រដៀងគ្នាបែបនេះ?

សូមជម្រាប ក្រោយពីពន្លយបទចម្រៀងដំបូងក្នុងអាល់ប៊ុមទី ២ហើយនោះ G-Devith ក៏ត្រៀមរៀបចំការប្រគំតន្រ្តី​​​Tour Passion 2 សារជាថ្មីដែលមានឈ្មោះថា៖ The Biggest Dinosaur ស្វាគមន៍មកកាន់សួន Dinosaur នៃមហាគ្រួសារ DIT-WAY នឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះហើយ។ ហ្វេនអាចចុះឈ្មោះដើម្បីបានសំបុត្រដែលកំណត់ជូន៕

https://t.me/troryorngmedia
Share.