លីគកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា (Myanmar National League) នឹងចាប់ផ្តើមដំណើរការប្រកួត រដូវកាល​ថ្មី​របស់ខ្លួនពី​ថ្ងៃ២១ ខែកុម្ភៈ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ នេះបើយោងតាមចុះផ្សាយរបស់គេហទំព័រ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន ថ្មីៗនេះ។

ប្រភព​បញ្ជាក់​ថា​ក្រុមដែលចូលរួមប្រកួតក្នុងពានរង្វាន់ Myanmar National League រដូវកាលឆ្នាំ២០២៣ នេះមាន ចំនួន ១២ក្រុម ក្នុងចំណោមនោះ ក្រុមដែលគ្រងជើងឯកពានរង្វាន់លីគកំពូលនេះច្រើនជាងគេគឺ ក្រុម Yangon United សរុប៥សម័យកាល និងរងជើងឯកចំនួន៤សម័យកាល ទី២ គឹក្រុម Shan United គ្រងជើងឯកសរុបចំនួន៤សម័យកាល និងរងជើងឯកចំនួន២សម័យ ដូចគ្នាជាមួយក្រុម Yadanarbon តែទទួលបានជើងឯករងបាន១សម័យកាល។

ដូច្នេះ​ក្រុម​ទាំង​១២ មាន Ayeyawady United, Dagon Star United, GFA, Hantharwady United, ISPE, Kachin United, Mahar United, Myawady, Rakhine United, Shan United, Yadanarbon, Yangon United។

គួរបន្ថែមដែរថា សម្រាប់ពានរង្វាន់ Myanmar National League បានបង្តើតឡើងនៅឆ្នាំ២០០៩ ដោយគិតមកដល់ពេលនេះគឺមានរយៈពេល ១៤ឆ្នាំ ស្រប​ពេល​ដែល​ក្រុម​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ហើយ​ក្រុម​ដែល​នៅ​បាត​តារាង​២ក្រុម​ត្រូវ​ធ្លាក់​ទៅ​លេង​ពានរង្វាន់​លីគ​ទី២ នៅ​រដូវកាល​បន្ទាប់៕

Share.