ទីបំផុត​ពានរង្វាន់ Copa del Rey រដូវកាល ២០២២-២៣ រក​ឃើញ​ក្រុម​ខ្លាំងចំនួន៤​ឡើង​ដល់​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូចជា៖ Barcelona, Real Madrid, Athletic Bilbao ​​និង Osasuna ក្រោយ​ដំណើរការ​ប្រកួត​ជម្រុះ​តាមពូល វគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុមចុងក្រោយ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ខាងមុខ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Ray៖
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ Real Sociedad 1-0 Mallorca
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ Alavés 0-1 Vitoria-Gasteiz
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Sporting Gijón 0-4 Valencia
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Athletic Bilbao 1-0 Espanyol
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Real Betis 2-2 Osasuna (Osasuna ឈ្នះបាល់១១ម៉ែត្រ ៤-២)
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Levante 0-2 Atlético Madrid
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ Ceuta 0-5 Barcelona
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ Villarreal 2-3 Real Madrid។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Ray៖
– ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ Barcelona 1–0 Real Sociedad
– ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ Osasuna​ 2–1 (a.e.t.) Sevilla
– ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣​ Valencia ​1–3 Athletic Bilbao ​​
– ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣​ Real Madrid​ 3–1 (a.e.t.) Atlético Madrid

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១
– ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ Osasuna vs Athletic Bilbao នៅកីឡដ្ឋាន El Sadar
– ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ Real Madrid vs Barcelona នៅកីឡដ្ឋាន Santiago Bernabéu

ជើងទី២
– ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ Athletic Bilbao vs Osasuna​ នៅកីឡដ្ឋាន San Mamés
– ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ Barcelona vs Real Madrid នៅកីឡដ្ឋាន Camp Nou។

គួរដឹងថាពានរង្វាន់ Copa del Rey របស់ប្រទេសអេស្ប៉ាញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០៣ ខណ: FC Barcelona ឈ្នះពាននេះច្រើនជាងគេសរុប ៣១លើក, Athletic Club ២៣លើក, Real Madrid ១៩លើក និង Atlético Madrid បាន១០លើក៕




Share.