យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់ថាខ្សែការពារស្លាប João Cancelo នឹងចាកចេញពីក្លិបមេឃខៀវ Man City ទៅចូលរួមជាមួយ FC Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ២០២២-២៣ ជាមួយជម្រើសទិញផ្តាច់ ៧០លានផោន។

មកដឹងមូលហេតុដែល João Cancelo ចាកចេញពី Man City៖
នៅក្នុង Dressing Room និងកន្លែងហ្វឹកហាត់ ខ្សែការពារស្លាបជនជាតិព័រទុយហ្គាល់ João Cancelo មានបញ្ហាជាមួយគ្រូបង្វឹក Pep Guardiola ដោយប៉ះទង្គិចពាក្យសម្តីគ្នា។​

ខណៈលេចលឺពាក្យចចាមអារ៉ាម (រហូតធ្វើឲ្យកីឡាករវ័យ២៨ឆ្នាំ ខាងលើបាត់កៅអីជម្រើស១១នាក់ដំបូងទៀតផង) ទើប Cancelo សម្រេចចាកចេញពី Man City ទៅកាន់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់ទីផ្សារដោះដូរកីឡាកររដូវរងានេះ។

គិតមកទល់នឹងពេលនេះ João Cancelo បានចូលលេងសរុប ៩៨ប្រកួតហើយឲ្យ Man City ក្នុងចំណោមនោះរូបគេជួយក្លិបឈ្នះជើងឯក Premier League ២លើក និង EFL Cup ២ដង ក្រោយចាកចេញពី Juventus កាលឆ្នាំ២០១៩។ ខណ:កុងត្រារបស់ Joao Cancelo នៅទឹកដី Etihad នឹងផុតកំណត់នៅឆ្នាំ ២០២៥ ខាងមុខ៕

Share.