សិល្បៈជាតិ៖ អ្នកនាង ប្រាសាទ ដាវីន បាននាំយកយកឈុតតំណាងជាតិ «​អប្សរ​មេរា​» គ្រងដើរបង្ហាញនៅលើវេទិកាប្រកួត Universal​ Woman ​2023 ដែលត្រៀមធ្វើឡើងនៅដើមខែកុម្ភៈខាងមុខនេះ នាឌូបៃជាទីក្រុងធំបំផុតនៃសហព័ន្ធ​អារ៉ាប់រួម។ ឈុតដ៏ប្រណិតនេះដែរ បានតំឡើង និងរចនាម៉ូដដោយលោក ជួប វិចិត្រ ឬគ្រប់គ្នាស្គាល់ឈ្មោះថា ស្ករគ្រាប់ ជាអ្នកច្នៃម៉ូដឈុតតំណាងជាតិដ៏ចំណានធ្លាប់មានស្នាដៃលេចធ្លោរក្នុងវិស័យប្រកួតសម្រស់បវរកញ្ញា។

បើមើលនឹងភ្នែក យើងឃើញពីសម្បុររបស់ឈុតតំណាងជាតិ អប្សរមេរា មានពណ៌សក្បុស រំលេចដោយត្បូងមរតក បូកផ្សំជាមួយនឹងក្បាច់បុរាណដែលចម្លងចេញពីទម្រង់អប្សរដើម បានញាំងឱ្យឈុតមួយនេះកាន់តែមានភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីមហាជន។ ចុះហេតុអ្វីបានជាអ្នកច្នៃម៉ូដវ័យ ២៨ ឆ្នាំរូបនេះ ហ៊ានតំឡើងឈុតដែលប្លែកភ្នែកមិនធ្លាប់មានពីមុនមកបែបនេះ ? តើឈុតនេះបានបង្កប់អត្ថន័យ និងលក្ខណៈវិសេសបែបណាខ្លះ?

តាមការរៀបរាប់របស់ស្ករគ្រាប់ បានលម្អិតថា ឈុត «​អប្សរ​មេរា​» បានផ្ដោតអត្ថន័យនៃពាក្យ មេរ៉ា គឺជានាងទេពអប្សរាដែរមានរូសម្រស់ស្រស់ស្អាត​ដែលកើតចេញពីការការកូរសមុទ្រទឹកដោះរវាងអាសូរៈ​ និង​ទេវៈ​ ជា​ភាវៈ​អរូបី​ ជាដួងព្រលឹងវិញ្ញាណរបស់ស្ត្រីដែលផ្សុំរួមបញ្ចូលគ្នារវាងពពកនឹងទឹក​។ តួរឈុតធ្វើឡើយដោយការប្រើប្រាស់ភាពស្រមើលស្រមៃ​នៃនាងទេពអប្សរ ដោយយកលំនាំតាមចម្លាក់នាងអប្សរាអង្គរ ជ្រើសយកពណ៌សរ​តំណាងឱ្យភាពបរិសុទ្ធ​ ស្មោះសរ​ សេរីភាព ថ្វាយ​អទិទេព​។ រីឯត្បូងមករតវិញ ហេតុអ្វីបានក្លាយជាត្បូងពិសេសដែលជ្រើសមករំលេចក្នុងការរចនាម៉ូដឈុតនេះ?

ស្ករគ្រាប់ បានលើកឡើងថា ត្បូងមរតក មានពណ៌បៃតងខៀវស្រងាត់ បង្ហាញពីឥទ្ធិពល និងអំណាច ដែលធ្វើឱ្យឈុត ​អប្សរ​មេរា កាន់តែមានថាមពល។ ហើយលើសពីនោះ ចំនូលចិត្តរបស់លោកផ្ទាល់ក៏ស្រឡាញ់ត្បូងមួយប្រភេទនេះជាពិសេសផងដែរ។ លក្ខណៈពិសេសរបស់ឈុត «​អប្សរ​មេរា​» គឺខុសប្លែកពីទម្រង់នៃឈុតរបស់អប្សរាតាមចម្លាក់នៅលើផ្ទាំងប្រាសាទ គឺឈុតនេះមានអាវក្រោះ។ ពិតជាចម្លែកណាស់ តើស្ត្រីខ្មែរអាចគ្រង ឬពាក់អាវក្រោះបាននៅពេលណា?

ជាទូទៅ អាវក្រោះ គេប្រើសម្រាប់ពាក់ការពារខ្លួននៅពេលចេញច្បាំង ឬធ្វើសឹកសង្គ្រាមតែប៉ុណ្ណោះ។ ការរំលេចនូវម៉ូដអាវក្រោះលើតួទម្រង់អប្សរា គឺមិនដែលមានការរចនាបែបនេះឡើងពីមុនមកទេ។ ស្ករគ្រាប់ និយាយថា មូលហេតុនៃការផុសគំនិតរចនាម៉ូដអាវក្រោះលើតួឈុត អប្សរ​មេរា ក៏ព្រោះលោកចង់បង្ហាញអីភាពអង់អាចក្លាហាន ឥទ្ធិពលស្ត្រីខ្មែរក្នុងការការពារខ្លួន នៅពេលចេញច្បាំងលើវេទិការប្រកួតអន្តរជាតិ។ ហើយនៅពេលដែលឈុតនេះបានគ្រងដោយអ្នកនាង ប្រាសាទ ដាវីន ថែមទៀត នោះកាន់តែធ្វើឱ្យឈុតមួយនេះមើលទៅដូចជាមានព្រលឹងពិតៗ។

ដោយឡែក ឈុតតំណាងជាតិ «​អប្សរ​មេរា​» បានចំណាយពេលតំឡើងត្រឹមតែរយៈពេល ១២ ថ្ងៃតែប៉ុណ្ណោះ គឺជាឈុតដំបូងហើយដែលលោកប្រើរយៈពេលខ្លីក្នុងការតំឡើង ដែលខុសពីឈុតមុនៗ លោកត្រូវចំណាយពេលធ្វើយ៉ាងហោចណាស់ ១ខែកន្លះទៅ ២ខែទើបរួចរាល់ និងប្រណិតភាព។

សូមជម្រាប ក្រៅពីឈុត «​អប្សរ​មេរា​» លោក ជួប វិចិត្រ ហៅស្ករគ្រាប់ក៏ធ្លាប់មានបទពិសោធន៍រចនាម៉ូដឈុតតំណាងជាតិជាច្រើនទៀតដូចជា​​ «​នាង​ ភិ​ម៉ា​ល័​យ​ ​ភួង​ ភិគុន្ធ​»​ ​គ្រងដោយ Miss Cambodia 2021 ទទួលពានរង្វាន់ ​Best​ ​National​ ​Custom​ ។​ ​ឈុត​ ​«​មុន្នីខេ​ណី​ពិជ័យ​ទេវី​»​ ​គ្រង​ដោយ​ម្ចាស់​មកុដ​កញ្ញាឯក​ភេទ​ទី​៣​ ​កញ្ញា​ ​វ៉ាន់​ ​ប៊ី​ ​Miss​ ​Queen​ ​Cam​bo​d​i​a​ 2021 ទទួលពានរង្វាន់​ ​Best​ ​National​ ​Custom​ ​លើ​ឆាក​ជាតិ​។ ​ឈុត​ ​«​អ្នក​ច​ម្បាំ​ង​ចុងក្រោយ​»​ ​គ្រង​ដោយ​ កញ្ញា​ ​ឯម​ ​គុន​ថង​ ​Miss​ ​G​l​ob​a​l​ ​Cam​bo​d​i​a​ 2022។

ក្រោយមកមាន​ឈុត​ ​«​សុ​វណ្ណា​ហង្ស​»​ ​គ្រង​ដោយ​កញ្ញា​ ​ហង្ស​ ​សុរិយា​ន់ ​បេ​ក្ខ​នារី​កំពូល​៦​នាក់​ចុងក្រោយ​ក្នុង​កម្មវិធី​ ​Miss​ ​Universe​ 2022។ ​ឈុត​ ​«​គជ​រី​ ​ឰរាវ័ណ​ (​ដំរី​ ​អៃរ៉ា​វ៉ាន់​)​»​ ​គ្រង​ដោយ​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​ម្ចាស់​មកុដ​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2022។ ​ឈុត​ ​«​បុទុ​ម​ម៉ា​នាគី​»​ ​គ្រង​ដោយ​កញ្ញា​ ​សារី​ ​ស្រី​ពេជ្រ​ ​ម្ចាស់​មកុដ​បវរកញ្ញា​ ​Miss​ ​P​e​tit​e​ ​G​l​ob​a​l​ 2022 ​ឈុត​នេះ​ឈ្នះ​ ​Best​ ​National​ ​Custom​ ​លើឆាកអន្តរជាតិ​ ​និង​ឈុត​ ​«​សុវណ្ណ​មច្ឆា​»​ ​គ្រង​ដោយ​ ​កញ្ញា​ ​ពេជ្រ​ ​វ​ត្តី​សា​រ៉ា​វ៉ា​ឌី​ ​ម្ចាស់​មកុដ​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2022 ជាដើម៕

Share.