នៅរសៀលថ្ងៃទី៣១ ខែមករានេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានបញ្ចេញតារាងកម្មវិធីប្រកួត Cambodian League Cup ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

តារាងកម្មវិធីប្រកួត៖

ពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២៣ បង្កើតឡើងដើម្បីផ្តល់ឱកាសអោយកីឡាករទាំងអស់នៃក្របខ័ណ្ឌលីគទី១ និងលីគទី២ មានឱកាស បានបង្ហាញសមត្ថភាព ក៏ដូចជាបង្កើនបច្ចេកទេសថែមមួយកម្រិតទៀត ទាំងការប្រកួត និងការហ្វឹកហាត់បន្ថែម។ ខណ:ម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ គឺបានទៅលើក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះវិសាខា នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Smart RSN៕

Share.