យោងតាមការបញ្ជាក់របស់គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) នឹងមាន២០ក្រុមតំណាង រាជធានី-ខេត្ត ចូលរួម។

សម្រាប់ម្ចាស់ជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺក្លិបបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ក្រោយយកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ ខណ:ខេត្តកោះកុង ម្ចាស់ជើងឯកឆ្នាំ២០២១, ខេត្ត​ព្រៃរែង ម្ចាស់ជើងឯកឆ្នាំ២០២០ និង ខេត្ត​ត្បូង​ឃ្មុំ ម្ចាស់ជើងឯកឆ្នាំ២០១៩។

Share.