ក្លិបបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup ក្រោយយកឈ្នះ Southampton ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន St James’ Park វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ (សរុបទាំង២ជើង ៣-១)។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
Manchester United ៣-០ Charlton Athletic
Newcastle United ២-០ Leicester City
-Nottingham Forest ១-១ (បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣) Wolverhampton Wanderers
Southampton ២-០ Manchester City។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១
-Nottingham Forest ០-៣ Man United នៅទីលាន West Bridgford
-Southampton ០-១ Newcastle United នៅកីឡដ្ឋាន St Mary’s
ជើងទី២
-ថ្ងៃទី៣១ ខែមករា Newcastle United ២-១ Southampton (សរុបទាំង២ជើង ៣-១)
-ថ្ងៃទី១ ខែកុម្ភ: ខែមករា Man United ប៉ះ Nottingham Forest នៅកីឡដ្ឋាន Old Trafford​

នេះគឺជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៦ ពោលគឺប្រើពេល ៤៧ឆ្នាំទើបអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Carabao Cup ឬ EPL Cup របស់ក្លិបបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe ។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.