ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះលើទំព័រ​ហ្វេ​សប៊ុក នៅព្រឹកថ្ងៃអង្គារ ទី១ ខែកុម្ភ: ឆ្នាំ២០២៣ ថា៖«ប្រធាន FIFA លោក Gianni Infantino បានផ្ញើរលិខិតអបអរសាទរក្លិបបាល់ទាត់ភ្នំពេញក្រោន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងឱកាសដែលភ្នំពេញក្រោនបានគ្រងជើងឯកលីគកំពូលកម្ពុជានៅឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ»។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី២៧ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៣ ខែធ្នូ ជាមួយ ៥២​ពិន្ទុនៅក្នុងដៃ។

នេះ​ជា​ការឈ្នះ​ជើង​ឯក​ខេមបូឌាលីគ​ Cambodian Premier League ២ឆ្នាំជាប់គ្នារបស់​ភ្នំពេញ​ក្រោន និងជា​លើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺ​ឈ្នះ​នៅ​ឆ្នាំ​២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ​២០២១ និង ២០២២៕

Share.