សារព័ត៌មានត្រយង បានទទួលសិទ្ធិពីក្រុមហ៊ុន Urban Career ផ្សាយផ្ទាល់ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ការងារការងារ នៅ Factory Phnom Penh ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់។ ពិព័រណ៌នេះ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ

សារព័ត៌មានត្រយង ជាអង្គភាពសារព័ត៌មានដែលមានធនធានមនុស្សប្រកបដោយសក្ដានុពលវិជ្ជាជីវៈ និងមានបទពិសោធផ្សាយព្រឹត្តការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍អុំទូកស្រុកល្វាឯម ខេត្តកណ្ដាល និងខេត្តព្រៃវែង, ព្រឹត្តិការណ៍បាល់ទាត់ បាល់ទះ ប៉េតង់ រត់ប្រណាំង, ព្រឹត្តការណ៍កម្សាន្ត នៃការប្រគុំតន្ដ្រី និងកម្មវិធីសន្និសីទ តាមក្រសួងស្ថាប័ន រដ្ឋ និងឯកជនជាច្រើន។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ សិស្ស និស្សិត ព្រមទាំងអ្នកស្វែងរកការងារធ្វើចម្រុះជាតិសាសន៍នៅកម្ពុជានេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន និងកីឡា និងមានការចូលរួមផ្ដល់ទស្សនាទានពីលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ​អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

អ្នកចូលរួមនឹងមានឱកាសបានភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាក្រុមនិយោជកឈានមុខគេក្នុងវិស័យអាជីវកម្ម ដើម្បីស្វែងយល់អំពីមុខតំណែងដែលកំពុងជ្រេីសរេីសជាច្រេីនកន្លែង។ លោកអ្នកអាចសួរតំណាងស្តង់នីមួយៗ អំពីមុខតំណែង និងឱកាសការងារទាំងបច្ចុប្បន្ន និងអនាគត។

ព្រឹត្តិការណ៍ពិព័រណ៍ការងារការងារ​ នៅ Factory Phnom Penh ខាងមុខនេះ សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់លើ ផេកត្រយង (8) Troryorng – ត្រយង | Phnom Penh | Facebook, ត្រយងធីវី (8) Troryorng TV | Phnom Penh | Facebook និងយូធូបត្រយងមេឌា (72) Troryorng Media – YouTube ដែលមានអ្នកចុចតាមដាន និងនិយមទស្សនាច្រើនជាង១លាននាក់។

សម្រាប់ព្រឹត្តិការណ៍នេះ ក្រុមការងារសារព័ត៌មានត្រយង នឹងសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុននានា សម្ភាសន៍ផ្ទាល់ជាមួយអ្នកចូលរួម ជាពិសេសគណៈអធិបតី និងវាគ្មិន ដើ​ម្បីចែករំលែកទស្សនាទាន បទពិសោធ និងព័ត៌មានជុំវិញវិស័យអប់រំ យុវជន និងសក្ដានុពលទីផ្សារការងារទាំងនៅតាមបណ្ដាក្រុមហ៊ុនមកតាំងពិព័រណ៌ នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ជុំវិញពិភពលោក។ សូមរង់ចាំទស្សនាដោយមេត្រីភាព៕

Share.